មេដឹកនាំ​​សាសនា​ឥស្លាម​ជំរុញ​ឲ្យ​គាំ​ទ្រ​បេក្ខជន​មូស្លីម​ឥណ្ឌូនេស៊ី

កូនប្រុសអតីតប្រធានាធិបតីឥណ្ឌូនេស៊ីលោក Susilo Bambang Yudhoyono បានលោតចូលទៅក្នុងហ្វូងមនុស្សក្នុងអំឡុងពេលប្រជុំការបោះឆ្នោតមួយនៅក្នុងទីក្រុងចាកាតា(រូបភាពពី​ទីភ្នាក់​ងារ​Reuters)

ប្រជាជន​ឥណ្ឌូនេស៊ី​រាប់​ពាន់​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​នេះ នៅ​ឯ​វិហារ​មួយ​កន្លែង កណ្ដាល​ទីក្រុងហ្សាកាតា ជា​ទីដែល​មេដឹកនាំ​សាសនា បាន​ជំរុញ​មនុស្ស​ទាំង​នោះ ឲ្យ​គាំទ្រ​បេក្ខជន​មូស្លីម នៅ​អំឡុង​ការ​បោះ​ឆ្នោត​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ជ្រើស​រើស​អភិបាល​ក្រុង​ហ្សាកាតា​ថ្មី។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ពលរដ្ឋ​ឥណ្ឌូនេស៊ី​ក្នុង​ទីក្រុង​ហ្សាកាតា​រាប់​លាន​នាក់ នឹង​ត្រូវ​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ ដើម្បី​ជ្រើស​រើស​អភិបាល​ក្រុង​ថ្មី ដែល​ការ​បោះ​ឆ្នោត​នោះ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​និយាយ​ថា ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង​ធ្វើ​ជា​អាយ៉ង​មួយ នៅ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ​២០១៩ខាង​មុខ។

ឥណ្ឌូនេស៊ី គឺ​ជា​ប្រទេស​មាន​ប្រជាជន​មូស្លីម​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក ប៉ុន្តែ ប្រទេស​នេះ​បាន​ទទួល​ស្គាល់​សាសនា​ចំនួន ៦ នៅ​ក្នុង​សង្គម និង​ទឹក​ដី​សម្បូរ​ទៅ​ដោយ​ក្រុម​ជន​ជាតិ​ភាគ​តិច ព្រម​ទាំង​ប្រកាន់​ជំនឿ​បុរាន​ប្លែកៗ។

នៅ​ទីក្រុង​ហ្សាកាតា អភិបាល​ក្រុង លោក បាស៊ូគី ត្ចាហាចា ពូណាម៉ា ដែល​ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី​កាត់​ចិន និង​ប្រកាន់​ជំនឿ​លើ​គ្រីស្ដ​សាសនា​នោះ កំពុង​ប្រកួត​ប្រជែង​នឹង​បេក្ខជន​មូស្លីម ២​រូប​ទៀត ដែល​មាន​មួយ​ជា​កូន​ប្រុស​អតីត​ប្រធានាធិបតី ស៊ូស៊ីឡូ បាំបាំង យុទ្ធោយ៉ូណូ និង​កូន​ប្រុស​អតីត​រដ្ឋ​មន្ត្រី​អប់រំ លោក អានី បាស្វេដាន់។

លោក ពូណាម៉ា ត្រូវ​បាន​ក្រុម​មូស្លីម​ចោទ​ថា បាន​ជេរ​ប្រមាថ​គម្ពី​កូរ៉ាន់ ដែល​ជា​សៀវភៅ​ធម៌​ពិសិដ្ឋ​សម្រាប់​សាសនិក​ឥស្លាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ