ចាប់​ពី​ថ្ងៃ​ស្អែក អាកាស​ធាតុ​នៅ​កម្ពុជា​​នឹង​ចុះ​ត្រជាក់​មាន​អ័ព្ទ​ច្រើន

រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

ទីភ្នាក់ងារ​ឧតុនិយម​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​ថា សីតុណ្ហភាព​ប្រទេស​កម្ពុជា​នឹង​ធ្លាក់​ចុះ​ត្រជាក់​បន្តិច​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​រហូត​ដល់​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានកាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​ បាន​ឲ្យ​ដឹង​ថា តំបន់​ភាគ​ឦសាន ជាពិសេស​ខេត្ត​រតនគិរី និង​មណ្ឌលគិរី សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់​ចុះ​មក​នៅ​ចន្លោះ ១៥ ទៅ ១៧​អង្សា ខណៈ​ដែល​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ ជាពិសេស​ខេត្ត​ប៉ៃលិន ឧត្ដរមានជ័យ និង​ព្រះវិហារ សីតុណ្ហភាព​ត្រជាក់​បំផុត​ស្ថិត​នៅ​ចន្លោះ ១៨ ទៅ ២០​អង្សា។

ក្រសួង​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​បណ្ដា​ខេត្ត​ស្ថិត​នៅ​ភាគ​កណ្ដាល​ប្រទេស​កម្ពុជា សីតុណ្ហភាព​ត្រជាក់​បំផុត នឹង​ស្ថិត​នៅ​ចន្លោះ ២០ ទៅ ២២​អង្សា។

ក្រសួង​បញ្ជាក់​ថា មិន​មាន​ភ្លៀក​ធ្លាក់​កក់​ខែ​ទេ ប៉ុន្តែ ផ្ទៃ​មេឃ​នឹង​មានអ័ព្ទ​ចុះ​ច្រើន រួម​ជាមួយ​ទឹក​សន្សើម ដែល​ធ្វើ​ឲ្យ​មាន​សភាព​អាប់​អួរ​ខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ