លោក ត្រាំ ស្វាគមន៍​លោក អាបេ នៅ​សេតវិមាន​យ៉ាង​កក់ក្ដៅ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​​រដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ(រូបភាពពី​ Channel News Asia)

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ស្វាគមន៍​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​សេតវិមាន​អាមេរិក នៅ​ថ្ងៃ​នេះ ដោយ​បាន​ស្វាគមន៍​លោកដូច​បង​ប្អូន នៅ​មុន​ជំនួប​ពិភាក្សា​រវាង​មេដឹកនាំ​ទាំង​ពីរ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ផ្សាយ​បន្ត​ថា លោក អាបេ បាន​ទទួល​ស្វាគមន៍​ពី​កង​កិត្តិយស​ពិសេស​​របស់​យោធា​អាមេរិក និង​ការ​ឱប​រឹត​ពី​ប្រធានាធិបតី ខណៈ​លោក​ធ្វើ​ដំណើរ​ទៅដល់​សេតវិមាន ដើម្បី​ពិភាក្សា​ជាមួយ​លោក ត្រាំ ក្នុង​បំណង​កសាង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជាមួយ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក និង​ក្នុង​បំណង​ជម្រះ​ចោល​វិវាទ​ពាណិជ្ជកម្ម។

លោក អាបេ កំពុង​ស្ថិត​ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​ទីក្រុង​វ៉ាស៊ីងតោន ដោយ​រំពឹង​ថា​នឹង​​ស្ដារ​ឡើង​វិញ​នូវ​ទំនាក់​ទំនង ដែល​បាន​រកាំរកូស​ដោយសារ​តែ​លោក ត្រាំ បាន​ចោទ​សួរ​អំពី​ជំហរ​រយៈ​ពេល​វែង​របស់​ជប៉ុន ការ​ដែល​លោក ត្រាំ បាន​ច្រាន​ចោល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​តំបន់​ប៉ាស៊ីហ្វិក។

មេដឹកនាំ​ទាំង​ពីរ​គ្រោង​ជួប​ពិភាក្សា​គ្នា​ក្នុង​ការិយាល័យ​ប្រធានាធិបតី ពិសារ​អាហារ​ក្នុង​សេតវិមាន និង​ធ្វើ​សន្និសីទ​សារព័ត៌មាន មុន​នឹង​ពួកគេ​ជិះ​យន្ត​ហោះ​ទៅ​លេង​វាយ​កូន​ហ្គោល នៅ​រដ្ឋ​ផ្លរីដា នៅ​ថ្ងៃ​ស្អែក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ