អ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសលើស៊ីរីក្រោយយន្តហោះខ្លួនត្រូវបានបាញ់ទម្លាក់

អ៊ីស្រាអែល បាន​និយាយ​ថា ខ្លួន​បាន​វាយប្រហារ​បំផ្លាញ​កង​ទ័ព​អាកាស​ស៊ីរីយ៉ាង​ធំ​ធេង បន្ទាប់​ពី​យន្ត​ហោះ​ចម្បាំង​អ៊ីស្រាអែល​មួយ​គ្រឿង ត្រូវ​បាន​បាញ់​ទម្លាក់​អំឡុង​ប្រតិបត្តិការ​ទៅ​លើ​ប្រទេស​ស៊ីរី។

អ៊ីស្រាអែល បាន​និយាយ​ថា ខ្លួន​បាន​វាយប្រហារ​បំផ្លាញ​កង​ទ័ព​អាកាស​ស៊ីរីយ៉ាង​ធំ​ធេង បន្ទាប់​ពី​យន្ត​ហោះ​ចម្បាំង​អ៊ីស្រាអែល​មួយ​គ្រឿង ត្រូវ​បាន​បាញ់​ទម្លាក់​អំឡុង​ប្រតិបត្តិការ​ទៅ​លើ​ប្រទេស​ស៊ីរី។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស BBC។

សារព័ត៌មាន​ដដែល​នេះ បាន​ដក​ស្រង់​សម្ដី​ឧត្ដមសេនីយ៍​កង​ទ័ព​អាកាស​អ៊ីស្រាអែល ដែល​បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​សង​សឹក​នេះ គឺ​ជា​ប្រតិកម្ម​ដ៏​ខ្លាំង​ក្លា​បំផុត​ប្រឆាំង​នឹង​ប្រទេស​ស៊ីរី​គិត​ចាប់​តាំង​ពី​សង្គ្រាម​លីបង់​ឆ្នាំ​១៩៨២​មក។

អ៊ីស្រាអែល​បាន​ប្រកាស​ថា យន្តហោះ​ចម្បាំង F-16 មួយ​គ្រឿង បាន​ធ្លាក់​អំឡុង​បំពេញ​បេសកកម្ម​ដែល​តាម​ដាន​ប្រតិបត្តិការ​យន្ត​ហោះ​ដ្រូន​អ៊ីរ៉ង់​ចូល​មក​ក្នុង​ទឹក​ដី​អ៊ីស្រាអែល។

អាកាសយានិក ២​នាក់​នៅ​ក្នុង​យន្តហោះ​នោះ បាន​លោត​ចេញ​ពី​យន្តហោះ​នោះ​ដោយ​សុវត្ថិភាព មុន​នឹង​យន្តហោះ​នោះ​ផ្ទុះ​ឆេះ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីស្រាអែល៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។