លោក ហ៊ុន សែន សាទរការចរចាដោះស្រាយជម្លោះនៅឧបទ្វីបកូរ៉េ

លោកហុន សែន ចូលរួមបុណ្យទន្លេនៅក្នុងតាខ្មៅ(រូបពីហ្វេសប៊ុក នាយរដ្ឋមន្ត្រី)

លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកសប្បាយរីករាយចំពោះព័ត៌មានដែលបង្ហាញ ពីការរីកចម្រើនក្នុងការចរចាដោះស្រាយជម្លោះនៅឧបទ្វីបកូរ៉េ ហើយឈានដល់ការត្រូវ គ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង។

ថ្លែងក្នុងពិធីបុណ្យទន្លេនៅយប់ថ្ងៃទី១០ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ភាពរីកចម្រើននៃការចរចារវាងមេដឹកនាំកូរ៉េខាងជើង កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក ជាព័ត៌មានល្អធ្វើឲ្យប្រទេសក្នុងតំបន់ និង ពិភពលោកឈប់បារម្ភពីការគំរាមកំហែង ដោយអាវុធនុយក្លេអ៊ែ។

លោកថ្លែងថា៖ «ខ្ញុំពិតជាមានការរីករាយដែលទទួលបានដំណឹងដ៏ល្អ ដែលទាក់ទងជាមួយ កិច្ចសន្ទនាកាន់តែល្អរវាងកូរ៉េខាងជើង និង កូរ៉េខាងត្បូង។ នេះ ជាបញ្ហាដ៏សំខាន់មួយ ដែលធ្វើឲ្យការព្រួយបារម្ភនៅក្នុងតំបន់និង អន្តរជាតិមានភាពធូរស្រាល»

ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងសារដូចដែលលោកបានថ្លែងស្ទើរគ្រប់វេទិកាសាធារណៈថា ពលរដ្ឋកំពុងតែមានភាពសប្បាយរីករាយជាមួយសន្តិភាព និងមិនចាប់ អារម្មណ៍ ឬកើតទុក្ខជាមួយអ្នកកំពុងជាប់ពន្ធនាគារនោះទេ។​ អ្នកជាប់ពន្ធនាការនេះ លោក មិនបានថ្លែងឲ្យចំថា ជាថ្នាក់ដឹកនាំនិងសកម្មជនបក្សប្រឆាំងទេ ខណៈបច្ចុប្បន្នលោក កឹម សុខា និង មន្ត្រីបក្សប្រឆាំងផ្សេងទៀតកំពុងជាប់ពន្ធនាគារ។

លោកនាយករដ្ឋមន្ត្រីប្រកាសប្តេជ្ញាញឹកញាប់ដែរថា លោកមិនចរចាជាមួយក្រុមប្រឆាំងដែល ចាត់ទុកថា ជាក្រុម «ក្បត់ជាតិ» នោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ