មនុស្សបីនាក់ស្លាប់និង២០នាក់ទៀតរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខេត្ដសៀមរាប

រូបភាពពីមហាជន

យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់​ និង២០នាក់ផ្សេងទៀត​រងរបួស​ធ្ងន់ស្រាល​​ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តក្រុង ដឹកអ្នកដំណើរ​នៅឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០១៨នេះ។

អធិការនគរបាលស្រុកជីក្រែង លោក សុខ សុទ្ធាវុធ​ ឲ្យដឹងថា រថយន្តក្រុង​ដែលក្រឡាប់នោះ ជារបស់ក្រុមហ៊ុនស៊ុនអ៊ូខុងដឹកអ្នកដំណើរ ពាក់ស្លាកលេខ​ភ្នំពេញ ៣D៥២៨០ ធ្វើដំណើរពីភ្នំពេញ មកខេត្តសៀមរាប និង ឆ្ពោះទៅកាន់​ខេត្ដឧត្ដរ​មានជ័យ ប៉ុន្ដែធ្វើដំណើរដល់កន្លែង​កើតហេតុរថយន្ដ​បុកបង្កាន់ដៃស្ពាន ត្រង់ចំណុចផ្លូវកោង ខណៈអ្នកបើកបរងងុយដេក។

លោក បន្ដថា ឧបទ្ទវហេតុនេះ ធ្វើអោយមនុស្ស៣នាក់បានស្លាប់ និង២០ទៀតរង​របួសធ្ងន់​​និង​ស្រាល ក្នុងនោះមានជនបរទេសបីនាក់។

លោក បន្ថែមថា ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​ជួយសង្គ្រោះ​យកទៅ​មណ្ឌល​សុខភាព​​កំពង់ក្តី និងខ្លះទៀតបញ្ជូនទៅសង្គ្រោះនៅពេទ្យខេត្ដសៀមរាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ