ប្រទេសមហាអនុតំបន់មេគង្គចុះកិច្ចព្រមព្រៀងដោះស្រាយបញ្ហាគ្រឿងញៀន

ប្រទេសមហាអនុតំបន់មេគង្គចំនួន៦បានចុះកិច្ចព្រមព្រៀងរួមគ្នា ដោះស្រាយបញ្ហាគ្រឿ​​​​ងញៀន ខណៈ​ដែលពួកគេរកឃើញ​ថា ការប្រើប្រាស់គ្រឿងញៀនប្រភេទមេតំាហ្វេតាមិន នៅតែបន្តកើនឡើង។

ប្រ​ទេ​ស ឡាវ វៀតណាម ថៃ ចិន ភូមា និងកម្ពុជា បានចុះកិច្ចព្រមព្រមព្រៀងនេះ​ កាលពីម្សិលមិញ បន្ទា​ប់ពី​បិទបញ្ចប់វគ្គបណ្តុះបណ្តាលមួយនៅកម្ពុជារយៈពេល៣ថ្ងៃ។

ក្នុងវគ្គបណ្តុះបណ្តាលនោះ តំណាងប្រចាំតំបន់នៃការិយា​ល័យអង្គការស​ហប្រជា​ជាតិ​ទទួល​បន្ទុក​គ្រឿ​ងញៀន និងបទឧក្រិដ្ឋ លោក ជា​មី ដូក្លាស មានប្រសាសន៍ថា ប្រទេសទាំង៦ បានរកឃើញថា កំ​ណើ​​ន​​នៃ​​អ្នក​ប្រើប្រា​ស់ថ្នាំញៀ​ន​ប្រ​ភេ​​​ទ​មេតំហ្វេតាមីន មានការកើនឡើងជាងឆ្នាំមុន។ លោកថា អ្នក​ប្រើ​ប្រា​​​ស់ទាំងនោះ ភាគច្រើ​នជា​​យុវជន។

លោក ​ជាមី ដូក្លាស បន្តថា ប្រទេសមហាអនុ​តំបន់មេ​គង្គត្រូវមាន​កម្មវិ​ធី​បន្សា​ប ដើម្បីទប់ស្កាត់​បញ្ហានេះ​។ ​លោកថាប្រទេស​កម្ពុជាក៏ស្ថិតក្នុង​ចំណោមប្រ​ទេសបួ​ន ដែ​លមាន​មន្ទី​រ​ពិ​​សោ​ធ​ន៍គ្រឿង​ញៀន​ផងដែរ។

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) លោក មាស វិរិទ្ធ មានប្រសាសន៍ថា កម្ពុជាបាន​ទប់​​ស្កាត់និងបន្សាបករណីនេះផងដែរ តាមរយៈការអនុវត្តច្បាប់ ការគ្រប់គ្រងតាមព្រំដែន និងចំណាត់ការ របស់តុលាការ ដែលលោកគិតថា ជាការរួ​មចំ​ណែ​កមួ​​យយ៉ាងសំ​ខាន់ក្នុ​ង​ការទប់​​ស្កាត់​បញ្ហា​ទាំងនេះ។

របា​យការណ៍ស្តីពីការត្រួតពិនិត្យគ្រឿងញៀន របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យដឹងថាអា​ជ្ញាធរប​ង្ក្រាបបទល្មើសជួ​ញដូរគ្រឿងញៀន សរុបចំនួន៣០៦១​ករណីដែលចំនួន​នេះកើ​នឡើងជា​ង១២​៨ភាគរយ បើធៀបនឹងឆ្នាំ២០១៤គឺមានតែ១៣៣៧ករណី។

របាយការណ៍​បន្តថាសមត្ថ​កិច្ចឃាត់ខ្លួ​នមនុ​ស្ស​៧​០០៨នាក់ និងចាប់បានគ្រឿ​ងញៀនសរុបជាង​១៦​២០​គី​ឡូក្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ