គ.ជ.ប ថាទឹកថ្នាំជ្រលក់ដៃបម្រើឲ្យការបោះឆ្នោតលាងជ្រះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យដឹងថាទឹកថ្មាំជ្រលក់ដៃបម្រើឲ្យការបោះឆ្នោត​ ដែលកម្ពុជា ទិញ​ពី​ក្រុមហ៊ុនធំមួយ នៅប្រទេសឥណ្ឌា ពិតជាលាងជ្រះ បើគេយកទឹកថ្នាំលាភសក់ មកដុះ​លា​ង​។

អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា បានប​ញ្ជាក់​ថា តាម​កា​រធ្វើពិសោធន៍ ទឹកថ្នាំដែលទិ​ញពិប្រ​ទេ​ស​ឥណ្ឌានោះ ពិតជាលាងជ្រះមែន។ ប៉ុន្តែ​លោ​កថា ប​ញ្ហា​នេះ គជប បានជូន​ដំ​ណឹងទៅ​ក្រុ​មហ៊ុន​នោះវិ​ញ​ហើ​យ ដើម្បីស្វែ​ង​រក​ដំ​​ណោះ​​ស្រាយ ធា​នា​ដល់ការទុកចិ​​ត្ត​​លើ​ការ​បោះឆ្នោតនៅកម្ពុជា ។

លោក ហង្ស ពុទ្ធា អះអាងទៀថា បើទោះបីជាបញ្ហានេះ ត្រូវបានរកឃើញក៏ដោយ លោកថា នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ល​ទ្ធផល​បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្គាត់ នាពេលខាងមុខទេ ដោយលោកថា បញ្ជី​បោះ​ឆ្នោតថ្មី មានគុ​ណ​ភាព គ្មានឈ្មោះស្ទួន និងមានរូបថត សម្រាប់ផ្ទៀងផ្ទាត់ អ្នកទៅបោះឆ្នោត រួមទាំ​ង​មា​ន​ប្រ​ព័​ន្ធ​គ្រប់គ្រង ទិន្ន័យច្បាស់លាស់ ​បែ​ប​បច្ចេ​កវិទ្យាទំនើបទៀតផង។

កាលពីអំឡុងបោះឆ្នោតជាតិ អាណត្តិទី៥ឆ្នាំ២០១៣ អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល ធ្លាប់​បានប្រកាស​ថា ទឹកថ្នាំជ្រលក់ដៃ ដែលកម្ពុជាទិញពីប្រទេសឥណ្ឌានោះ អាចលាងជ្រះ បើគេយកសា​ធាតុ​គី​​មី​ម្យាង សម្រា​ប់លា​ភសក់មកលាងជម្រះ ។

ខុមហ្វ្រែលពេលនោះ ក៏បានជំរុញឲ្យ គជប ពិនិត្យមើលពីរណីនេះឡើងវិញ ដើម្បីទប់ស្កា​ត់កុំឲ្យ​ជនខិល​ខូ​ច​ បន្តំទៅ​បោះឆ្នោ​តបានលើសពីមួយដង ។

ប៉ុន្តែការប្រកាស របស់ខុមហ្វ្រែលនៅពេលនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រ​​មា​នថា ជា​​កា​​​រធ្វើ​ឲ្យរដ្ឋយល់ច្រឡំ ខណៈថ្ងៃបោះឆ្នោតជិតមកដល់ បើ​ទោះ​បីជា​​​អង្គការនោះ បាន​ធ្វើពិសោ​ធន៍​​បង្ហាញ​​នៅ​ចំពោះមុខ អតីតប្រធាន គជប លោក អ៊ឹម សួស្តី ក៏​ដោ​យ។

ទោះជាយ៉ាងណា អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា លោកហាក់មិ​ន​ព្រួ​យ​​​បារម្ភ​ករណីរកឃើញនេះទេ ដោយលោកថា ពលរដ្ឋទៅបោះឆ្នោត មិន​ដែ​លបា​ន​ដា​ក់ថ្នាំលាភ​ស​ក់​​ទៅ​​​​​ជាមួយឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ