ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះ គ.ជ.ប បានធ្វើពិសោធន៍លើទឹកថ្នាំជ្រលក់ដៃសម្រាប់យកទៅបំរើឲ្យការបោះឆ្នោត ដែលទិញពីប្រទេសឥណ្ឌា ដោយរកឃើញថា ទឹកថ្នាំនោះអាចលាងជ្រះបាន។
ករណីនេះអ្នកនាំពាក្យ គ.ជ.ប អះអាង ទោះជាទឹកថ្នាំជ្រលក់ដៃនោះលាងជ្រះ ក៏មិនមានបញ្ហាអ្វីនោះទេ ដោយថាឈ្មោះអ្នកបោះឆ្នោត នៅក្នុងបញ្ជីមិនមានឈ្មោះស្ទួននិងមានរូបថតថែមទៀត ករណីនេះលោកថា គ្មានបុគ្គលណាអាចបន្លំ ទៅបោះពីរដង បាននោះទេ។
តទៅនេះសូមស្តាប់បទសម្ភាសន៍ រវាងលោក ណាត សុភាព ជាមួយអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ដូចតទៅ៖