តម្រួត​ថៃ​កំពុង​តាម​ចាប់​ខ្លួន​ជន​បំផ្ទុះ​គ្រាប់​បែក​កក្រើក​ភាគ​ខាង​ត្បូង

សារព័ត៌មាន​ថៃ​បាន​ចុះ​ផ្សាយ​ថា តម្រួត​ថៃ​កំពុង​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក ៤​នាក់ បន្ទាប់​ពី​កាមេរ៉ា​សុវត្ថិភាព​មួយ​បង្ហាញ​ថា មនុស្ស ៤​នាក់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់ ២​គ្រាប់ នៅ​ក្នុង​ផ្សារ​ទំនើប​ Big C ស្ថិត​ក្នុង​ទីរួម​ខេត្ត​ផាតានី កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ដល់​ទៅ ៦១​នាក់​រង​របួស។

កាសែត​បាងកក ប៉ុស្តិ៍ បាន​ដក​ស្រង់​សម្ដី​មេ​តម្រួត​ថៃ លោក រ៉ុនណាស៊ីន ភូសារ៉ា ដែល​បាន​និយាយ​ថា តាម​រយៈ​វីដេអូ​កាមេរ៉ា​សុវត្ថិ​ភាព​នោះ តម្រួត​ថៃ​អាច​កំណត់​មុខ​ជន​ដៃ​ដល់​បាន​យ៉ាង​ច្បាស់។

តម្រួត​ថៃ​រូប​នេះ​បន្ថែម​ថា ការងារ​កំពុង​តែ​ដំណើរការ​ទៅ​ដើម្បី​ត្រួត​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​ដទៃ​ទៀត​នៅ​ជិត​កន្លែង​កើត​ហេតុ ដើម្បី​កំណត់​អត្ត​សញ្ញាណ​ជន​វាយ​ប្រហារ​ឲ្យ​បាន​ច្បាស់។

លោក​បញ្ជាក់​ថា ជន​ដៃ​ដល់​គឺ​ជា​ក្រុម​បះបោរ​នៅ​ក្នុង​តំបន់ ហើយ​នឹង​ត្រូវ​គេ​កំណត់​អត្ត​សញ្ញាណ​បាន។

មនុស្ស​ដល់​ទៅ ៦១​នាក់ ក្នុង​នោះ​មាន​ទាំង​កូន​ក្មេង​ផង​ដែរ បាន​រង​របួស​ក្រោយ​ការ​បំផ្ទុះ​គ្រាប់ ២​គ្រាប់​នៅ​ផ្សារ​ទំនើប Big C។ ជន​រង​គ្រោះ ៣​នាក់ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ