រដ្ឋាភិបាលថានឹងរកលទ្ធភាពឲ្យកម្មករទិញថយន្តដំឡើងក្នុងស្រុករត់ឈ្នួលបាន

រូបភាព៖ ទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន

រដ្ឋាភិបាលអះអាងថា ខ្លួនកំពុងជំរុញទៅស្ថាប័នពាក់ព័ន្ធ រកលទ្ធភាពឲ្យកម្មករអាចទិញរថយន្ត​ដំឡើ​ងក្នុ​ងស្រុក យកទៅ​រត់ឈ្នួ​ល​​​​ ដឹកកម្មករបាន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន បានសរសេរនៅលើគេហទំព័រហ្វេសប៊ុក របស់លោកថា រាជរដ្ឋាភិបាល​កំពុងសិក្សាពី​លទ្ឋភា​ព​បើកធនាគារ ផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប សម្រាប់ឲ្យកម្មករអាចទិញរថយន្តដំឡើងនៅកម្ពុជា​​ យកទៅធ្វើជា​រថយន្តឈ្នួ​ល​​​​​​ដឹកក​ម្មករ ដើ​ម្បី​​រកប្រាក់ចំណូលបាន។

លោក ហ៊ុន សែន បញ្ជាក់ថា លោកបានស្នើទៅធនាគារជាតិកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីសិក្សាពី​គោ​លន​យោ​បា​យ​ កម្ចីថវិកា​​មា​​​ន​ភាពអនុគ្រោះទាបបំផុតនេះ។

លោកថា៖«ក្រុមហ៊ុន Daehan Auto Cambodia មានបំណងចង់បង្កើតជាធនាគារមួយជួផ្តល់​​​​​​ប្រាក់កម្ចីដែលមានអត្រាការប្រា​​ក់​​ទាបជាងធនាគារឯកជន»។

កា​រ​លើ​កឡើងរបស់នាយករដ្ឋមន្ត្រី ធ្វើឡើងក្រោយពីលោក ទៅពិនិត្យក្រុមហ៊ុនឯកជនដំឡើងរថយន្តមួយកន្លែង នៅ​ក្រុ​​ង​បាវិត ខេ​​ត្ត​​ស្វាយរៀងកាលពីម្សិលមិញ ដែលរថយន្តដំឡើងនោះ មានកៅអីអង្គុយជាជួរ មានឃ្លប់បិទជិត បំពាក់ដោយម៉ាស៊ីនត្រជាក់ និងវី​​ដេ​​អូ ។

​ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) លោក ង៉ែត ជូ បានស្វាគ​មន៍ទៅនឹ​ងគោល​នយោ​បាយ​នេះ ប៉ុន្តែលោកបានចោទជាសំនួរជាច្រើន សម្រាប់គោលនយោបាយនេះ។

លោកថា៖«ប៉ុន្តែយើងសួរថា តើទំហំទីផ្សារមានប៉ុនណា ? រហូតយើងឈានទៅបង្កើតវិនិយោគបង្កើតធនាគារមួយ ដើម្បី​ផ្តល់​សេវា​អ​ត្រា​​កា​រប្រា​ក់ទាប។ មើលទៅសម្រាប់ខ្ញុំ ក្នុងន័យសេដ្ឋកិច្ចវាអត់ចាំបាច់ទេ បើសិនជាយើងចង់ផ្ត​ល់សេវាហ្នឹ​ងធ្វើ​ការផ្ទាល់​ជាមួ​​យរ​ថ​យ​ន្តដំឡើងរថយន្តហ្នឹងតែម្តងទៅ ផ្តល់ជាសេវា​បង់រំលួសសម្រាប់​អ្នកដែលមានបំណងចង់​យកទៅដឹកកម្មករ​ហើយ​យើ​​ង​​ផ្តល់​កា​​រប្រាក់ទាបអីអញ្ចឹងទៅ»

ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីថា កម្ចីប្រាក់ដែលមានអត្រាការប្រាក់ទាប នឹងជួយឲ្យសេវាដឹកជញ្ជូនកម្មករ នៅ​ទូទាំង​ប្រ​ទេ​ស កា​ន់តែ​មា​ន​​​​សុ​វត្ថិភាព ខណៈកម្មករបច្ចុប្បន្នភាគច្រើន ប្រើមធ្យោបាយធ្វើដំណើរ ដោយឈរប្រជ្រៀតគ្នាលើ​រថយ​ន្ត​កូរ៉េ​១​តោន​កន្លះ ឬពីរតោន​ ដែលអ្នកឃ្លាំមើលបារម្ភថា មធ្យោបាយធ្វើដំណើរបែបនេះ ប្រឈមនឹងគ្រោះថ្នាក់ ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ