រដ្ឋាភិបាលលុបឈ្មោះនាយទាហាន​ស័ក្តិ​៥ពីរ​នាក់ចេញពី​ក្របខ័ណ្ឌ

រដ្ឋាភិបាលសម្រេចលុបឈ្មោះ​នាយទាហាន​ស័ក្តិ​៥ ចំនួនពីរ​នាក់ ដែលបម្រើ​ការងារ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ។

ក្នុងអនុក្រឹត្យចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​​លុបឈ្មោះប៉េអឹម​ពាក់​ស័ក្តិ​៥ ​ចំនួន​ពីរ​នាក់ ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ប៉ុន្តែនៅក្នុងអនុក្រឹត្យនោះ ​មិនបាន​បញ្ជាក់​អំពី​មូលហេតុនៃការលុបឈ្មោះប៉េអឹម​ពាក់​ស័ក្តិ​៥ទាំងនោះទេ។

បើតាមអនុក្រឹត្យឲ្យដឹងបន្តថា ប៉េអឹម​ពាក់​ស័ក្តិ​៥ ទាំង​ពីរ​នាក់ ដែល​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ​នោះ មានឈ្មោះ ស៊ិន ស៊ីថា នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​យុត្តិធម៌​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និងម្នាក់ទៀត​ឈ្មោះ លន់ សំណាង នាយ​លេខាធិការដ្ឋាន​នៃ​ស្នងការដ្ឋាន​ប្រភព​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​

នៅក្នុងអនុក្រឹត្យឲ្យដឹងថា ការសម្រេចលុបឈ្មោះប៉េអឹមទាំងពីរនាក់ នេះ យោងតាម​សំណើ​ររបស់រដ្ឋមន្ត្រី​ក្រសួងការពារជាតិលោក ទៀ បាញ់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ