ពលរដ្ឋខេត្តកំពង់ឆ្នាំងសារទបន្ទាប់ពីទទួលបានអំណោយខណៈកំពុងខ្វះខាត

ប្រជាពលរដ្ឋក្រីក្រប្រមាណ ៩០គ្រួសារក្នុងស្រុកបូរិបូណ៍ ខេត្តកំពង់ឆ្នាំង បានថ្លែងអំគុណយ៉ាងខ្លាំង បន្ទាប់ពីទទួលបានអំណោយ ខណៈពូកគាត់កំពុងតែមានជីវភាពខ្វះខាត។

ការចែកអំណោយនេះធ្វើឡើងកាលពីថ្ងៃទី ០៨ខែកញ្ញា នៅសាលាបឋមសិក្សាអណ្តូងរៀង ឃុំអញ្ចាញរូង​ ឧបត្ថមដោយអង្គការទស្សនៈពិភពលោក(WVC) តាមរយៈសហគមន៍កសិកម្មសម័យថ្មីអញ្ចាញរូង និងកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីស្បៀងអាហារពីភពលោក(WFP)។

គួបញ្ជាក់ផងដែរ អំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋទាំងអស់សរុប ៩តោន ហើយក្នុងមួយគ្រួសារទទួកបានអង្ករចំនួន ១០០គីឡូក្រាម សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ រហូតដល់ចុងរដូវវស្សាឆ្នាំនេះ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ឆ្នាំង លោក គឹម សេង

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។