ពលរដ្ឋខេត្តកំពង់ធំស្នើឲ្យរដ្ឋាភិបាលជូសជុលផ្លូវលំឡើងវិញបន្ទាប់ពីខូចខាត

ពលរដ្ឋមួយចំនួននៅឃុំក្រយា ខេត្តកំពង់ធំ ស្នើឲ្យរដ្ឋាភិបាល​ជូយជួសជុលផ្លូវលំមួយខ្សែ ដោយពួកគាត់អះអាងថា ផ្លូវនោះកំពុងរងការខូចខាតស្ទើរទាំងស្រុង ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់។

ពលរដ្ឋម្នាក់រស់នៅភូមិបុះធំ ស្រុកប្រាសាទបាល្ល័ង្កលោក ផាត ផល បាននិយាយកាលពីថ្ងៃទី ០៥ខែកញ្ញាថា​ គាត់មានការព្រួយបារម្ភពីសុវត្ថិភាព នៅពេលធ្វើដំណើរឆ្លងកាត់ម្តងៗ ដោយសារមានទឹកជំនន់ បណ្តាលឲ្យដាច់ទំនប់បង់ហ៊ាទឹកមួយកន្លែងស្ទើរទាំងស្រុង។

លោកបានបញ្ជាក់ថា ‍«សូម្បីតែគោក្របីដែលដេញទៅឃ្វាលក៏លំបាក គោខ្លះមិនចង់ហ៊ានដើរ គោខ្លះធ្លាក់ក្នុងជ្រោះក៏មាន»។ លោក ផាត ផល ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយជួសជុលផ្លូវនេះ  ឲ្យបានលឿនបំផុត ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។

ក្រុមប្រឹក្សាឃុំក្រយាលោក គឹម សួរ បានឲ្យដឹងថា​ ផ្លូវដែលកំពុងខូចខាតនេះ ត្រូវបានក្រុមហ៊ុនដេញថ្លៃដើម្បីជួសជុលរួចហើយ។ ទោះយ៉ាងណា លោកនឹងទំនាក់ទំនងទៅខាងក្រុមហ៊ុន ឲ្យជួយពន្លឿនការជួសជុលឲ្យបានឆាប់បំផុត។

ប្រជាពលរដ្ឋទាំងអស់ស្នើឲ្យរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធទាំងអស់ និងខាងក្រុមហ៊ុនម៉ៅការ ធ្វើយ៉ាងណាជួយជួសជុលផ្លូវនេះ ឲ្យបានលឿនបំផុត ព្រោះផ្លូវនេះគឺជាសេដ្ឋកិច្ចយ៉ាងសំខាន់​ សម្រាប់ធ្វើដំណើរ នឹងប្រកបរបរចិញ្ចឹមជីវិត។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំ លោក ទួន ទីម

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។