បក្ស​ប្រឆាំង​ថា សេចក្ដី​សម្រេច​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​​ព្រឹក​នេះ​ខុស​ច្បាប់

លោកស្រី មូរ​ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ​

អនុ​ប្រធាន​គណបក្ស​ប្រឆាំង អ្នក​ស្រី មួរ សុខហួរ បាន​អះ​អាង​ថា សេចក្ដី​សម្រេច​មួយ​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​នៅ​ព្រឹក​ថ្ងៃ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ និង​រំលោភ​រដ្ឋ​ធម្មនុញ្ញ។

ប្រតិកម្ម​របស់​អ្នកស្រី មួរ សុខហួរ បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម​តំណាង​រាស្ត្រ​ ៦៧​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​អនុញ្ញាត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ប្រឆាំង​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោម​ការ​ចោទ​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»។

ថ្លែងបន្ត​ផ្ទាល់​ពី​ទីតាំង​នៅ​ជិត​ពន្ធនាគារ​ត្រពាំងផ្លុង​នៅ​ព្រឹក​ថ្ងៃ​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មួរ សុខហួរ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា សេចក្ដី​សម្រេច​បែប​នោះ​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ និង​រំលោភ​រដ្ឋ​ធម្មនុញ្ញ​​កម្ពុជា។

អ្នកស្រី​ក៏​បាន​អំពាវ​នាវ​ទៅ​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​ករណី​នេះ ដោយ​ថា លោក កឹម សុខា ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ហេតុផល​នយោបាយ។

ការ​ចាប់​ខ្លួន​លោក កឹម សុខា កាល​ពី​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា បាន​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​ព្រោង​ព្រាត​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាង​លិច លើក​លែង​តែ​ប្រទេស​ចិន​កុម្មុយនីស្ត​ ដែល​បាន​ថ្លែងការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា ជា​ការ​ថែ​រក្សា​សន្តិសុខ និង​ស្ថេរភាព​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ