មិត្តសមាគម៖ ការដាក់ទូក”ង” ប្រណាំងជាការភ្ជាប់ប្រពៃណីខ្មែរក្រោមនិង​កម្ពុជា

​ប្រភពរូបភាពពី ហ្វេសប៊ុក មិត្តសមាគមខ្មែរកម្ពុជាក្រោម

 

ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមថ្លែងថា ការដាក់ទូកចូលរួមប្រណាំងគឺជាផ្នែកមួយនៃការលើកស្ទួយប្រពៃណី វប្បធម៌ និង ជាការភ្ជាប់ខ្មែរកម្ពុជាក្រោម និង ដែនដីកម្ពុជាបច្ចុប្បន្នឲ្យកាន់តែរឹងមាំ។

លោកប៊ុន មុនីថ្លែងប្រាប់វីអូឌីនៅថ្ងៃនេះ ទូកឈ្មោះខ្មែរកម្ពុជាក្រោមមានជ័យ ជាទូករបស់មិត្តសមាគម បានដឹកយកទៅដាក់ដល់មុខវាំងកាលពីម្សិលមិញដើម្បីត្រៀមប្រកួត។ លោកបន្តថា ទូកនេះចំណុះកីឡាករ២៨នាក់ ហើយកីឡាករដែលចូលរួមប្រកួតជាខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅខេត្តតាកែវ។ ទូកនេះ រក្សាទុកនៅក្នុងវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញ។

លោកប៊ុន មុនីថ្លែងថា ពលរដ្ឋខ្មែរដែលចាកចេញពីដែនដីកម្ពុជាក្រោម កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ភាគច្រើនជាអ្នកក្រីក្រមានជីវភាពលំបាក ចំណែកការរៀបចំទូកប្រកួតនេះ គឺដើម្បីលើកស្ទួយប្រពៃណីជាតិ និង ជាការចងភ្ជាប់ខ្មែរក្រោមនិង ដែនដីកម្ពុជា។

ពិធីបុណ្យអុំទូក នឹងចាប់ផ្តើមប្រណាំងនៅមុខវាំងនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ខែវិច្ឆិកានេះ មានទូកអុំ ទូកចែវ និងទូកខ្នាតអន្តរជាតិចំនួន២៥៧ ទូក ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ