នាយករដ្ឋមន្ត្រីស្នើដាក់​ កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ជាសមាជិក APEC

រូបភាពហ្វេសប៊ុក​ លោកនយករដ្ឋមន្ត្រី ហ៊ុន សែន

នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យដាក់បញ្ចូលប្រទេសអាស៊ានចំនួនបីមាន កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ចូល​ជាសមាជិក​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក(APEC) ដើម្បីឲ្យអាស៊ាន មានឱកាសរួមចំណែក​យ៉ាង​សកម្ម ​និង​ពេញ​លេញ។

នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យដាក់បញ្ចូលប្រទេសអាស៊ានចំនួនបីមាន កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ចូល​ជាសមាជិក​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក(APEC) ដើម្បីឲ្យអាស៊ាន មានឱកាសរួមចំណែក​យ៉ាង​សកម្ម ​និង​ពេញ​លេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុ​ន សែន បានលើកឡើងបែបនេះ ខណៈលោកចូលរួមក្នុងកិច្ច​សន្ទនាក្រៅផ្លូវការរវាង​ថ្នាក់​ដឹកនាំអាស៊ាន-APEC នៅក្នុងទីក្រុង ដាណាំង ប្រទេសវៀតណាម កាលពីថ្ងៃទី ១០ ខែ វិច្ឆិកាម្សិលមិញ។

ក្នុងកិច្ចសន្ទនាក្រៅផ្លូវការនោះលោក ហ៊ុន សែន បានលើក​ឡើង​ថាអាស៊ាន និង APEC គឺជាដៃគូយ៉ាង សំខាន់ និងមានគោលដៅរួមដូចគ្នាដើម្បីជំរុញកំណើន​ ​និង​ការអភិវឌ្ឍ​ប្រកបដោយចីរភាព ព្រមទាំងការធ្វើ សមាហរណកម្ម ចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក។

លោក ហ៊ុន សែន បានលើកឡើងថាការចូលរួមរបស់អាស៊ានជាមួយនឹង APEC នៅមាន​កម្រិត​មិនទាន់ពេញលេញ​នៅឡើយ ដោយសារប្រទេសអាស៊ាន ចំនួនបីមាន កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅមិនមែនជា​សមាជិករបស់ APEC នៅឡើយ។លោក​បានស្នើដល់ថ្នាក់ដឹកនាំនៃប្រទេស APEC ទាំងអស់ពិចារណាដាក់បញ្ចូលប្រទេសទាំងបីនេះ ជា​សមាជិក APEC ដើម្បីឲ្យអាស៊ាន មានឱកាសចូលរួមចំណែកយ៉ាងសកម្មនិងពេញលេញ ក្នុងការសម្រេចបាននូវ​គោល​ដៅរួម និងភាពរុង រឿងក្នុងតំបន់។

ទោះយ៉ាងណាសំណើររបស់មេដឹកនាំកម្ពុជាលើកឡើងនេះ នៅមិនទាន់មានការឆ្លើយតប ពីប្រទេសជាសមាជិក របស់ APEC នៅឡើយទេ។​

កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក( APEC )ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្ម មានប្រទេសចំនួន​២១ជាសមាជិក​ក្នុងនោះរួមមានទាំង អាមេរិក ចិន រុស្ស កាដាណា អូស្ត្រាលី និង សមាជិកអាស៊ានចំនួន​៧ លើកលែងតែ កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា។

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។