ប.ស.ស ឲ្យម្ចាស់សហគ្រាសជូនដំណឹង៣ខែមុនកម្មករសម្រាលកូន

រូបភាពពី​ ប-ស-ស

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) អំពាវនាវទៅនិយោជក និងម្ចាស់សហគ្រាស គ្រិះស្ថានទាំងអស់ ត្រូវផ្តល់ដំណឹង ឲ្យបានមុនរយៈពេលបីខែនៃថ្ងៃកំណត់សម្រាលកូនរបស់កម្មការនី ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ករណីខកខានត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ក្នុងសេចក្តីជូនដំណឹងចុះកាលពីថ្ងៃសុក្រម្សិលមិញ​ បានឲ្យដឹងថា ម្ចាស់សហគ្រាស គ្រិះស្ថាន​ទាំងអស់ មានកាតព្វកិច្ចត្រូវផ្តល់ដំណឹងទៅ ប.ស.ស ឲ្យបានមុនរយៈពេលបីខែនៃថ្ងៃកំណត់សម្រាលកូនរបស់កម្មករ និយោជក ប៉ុន្តែបើមិនជូនដំណឹងតាមការកំណត់ទេ សាមីខ្លួនឬអ្នកតំណាងត្រូវផ្តល់ដំណឹងជាបន្ទាន់ មិនឲ្យលើសរយៈពេលមួយខែបន្ទាប់សម្រាលរួចនោះទេ។

ប.ស.ស បានបញ្ជាក់ថា ក្នុងករណីនិយោជក និងម្ចាស់សហគ្រាស គ្រិះស្ថាន មិនបានផ្តល់ដំណឹងតាមការកំណត់របស់ ប.ស.ស ដែលបណ្តាលឲ្យកម្មការនី បាត់បង់សិទ្ធក្នុងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ក្នុងអំឡុងពេលសម្រាលកូននោះ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។