អ្នកព័ត៌មានបរទេស២នាក់ជាប់ពន្ធនាគារនៅមីយ៉ាន់ម៉ាដោយសារបង្ហោះDrone

អ្នកសារព័ត៌មានបរទេសពីរនាក់​ប្រឈមជាប់ពន្ធនាគាររយៈពេល២ខែ ដោយសារតែពួកគេបង្ហោះយន្តហោះគ្មានមនុស្សបើកដើម្បីយកព័ត៌មាន(Drone) នៅក្បែរវិមានរដ្ឋសភារបស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់មកត្រូវសមត្ថកិច្ចចាប់ខ្លួន។​

អ្នកសារព័ត៌មានបរទេសទាំងពីរនាក់នោះគឺម្នាក់ឈ្មោះ Lu Hon ជាអ្នកថតរូបជនជាតិសិង្ហបុរី និង ម្នាក់ទៀតឈ្មោះ Mok Choy Lin ជាអ្នកសរសេរអត្តបទព័ត៌មានមកពីប្រទេសម៉ាឡេស៊ី​ ត្រូវបានសមត្ថកិច្ចឃុំខ្លួន ពេលថតរូប​​ធ្វើភាពយន្តឯកសារមួយសម្រាប់ទូរទស្សន៍ តួកគី។​នេះ បើតាមសារព័ត៌មាន​BBC។​

ទន្ទឹមនឹងការចាប់ខ្លួនអ្នកសារព័ត៌មាន​បរទេសនេះ ជនជាតិ​មីយ៉ាន់ម៉ាពីរនាក់គឺម្នាក់ជាអ្នកបើកបរ និង ម្នាក់ទៀតជា អ្នកបកប្រែភាសាក៏ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនដូចគ្នានេះដែរ។​

បច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសមីយ៉ាន់ម៉ា និង ប្រទេសតួកគីមានភាពតានតឹងដោយសារតែកន្លងទៅនេះ ប្រធានាធិបតីតួកគីធ្លាប់រិះគន់ប្រទេសមីយ៉ាន់ម៉ាករណីវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។​

ប្រធានាធិបតីតួកគី លោក ​Recep Tayyip Erdogan ធ្លាប់ចោទ អាជ្ញាធរមីយ៉ាន់ម៉ាថា កំពុងតែធ្វើបទឧក្រិដ្ឋប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។​

បុរសអ្នកព័ត៌មានទាំងនេះដំបូងឡើយការស៊ើបអង្កេតផ្តោតលើការយកទំនិញឆ្លងប្រទេសដែលមិនមានច្បាប់អនុញ្ញាតដែលអាចប្រឈមមុខជាប់ពន្ធនាគារ៣ឆ្នាំ ប៉ុន្តែក្រោយមកទើបមានការស៊ើបផ្តោតលើបទល្មើសប្រឆាំងសន្តិសុខលំហអាកាស ដែលអាចប្រឈមមុខជាប់ពន្ធនគារចំនួន​៣ខែ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ