លោក ត្រាំ ធានា​អះអាង​ថា អាមេរិក​គាំ​ទ្រ​ជប៉ុន​១០០​ភាគរយ​ក្រោយ​កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (រូបភាពពី​សារព័ត៌មាន​ AFP)

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ធានា​អះ​អាង​នៅ​ថ្ងៃ​នេះ​ថា ជប៉ុន​នៅ​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ពេញ​ទី​ពី​អាមេរិក ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ផ្សាយ​បន្ត​ថា លោក ត្រាំ បាន​ថ្លែង​បែប​នេះ​យ៉ាង​ខ្លី អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​នាយករដ្ឋ​មន្ត្រី ស៊ិនហ្ស៊ូ អាបេ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​នៅ​ឡើយ។

លោក អាបេ បាន​ថ្លែង​បរិហារ​ការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ដែល​បាន​រំលោភ​ទៅ​នឹង​សេចក្ដី​សម្រេច​នានា​របស់​អង្គការ​សហ​ប្រជាជាតិ ដោយ​លោក អាបេ ថា ជា​ទង្វើ​មិន​អាច​អន់​ឱន​ឲ្យ​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ