លោក ហ៊ុន សែន បញ្ជា​ឲ្យ​បង្កើត​មណ្ឌលជួយ​ស្រ្តី​រងគ្រោះ​ដោយ​បំពារបំពាន​

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​បញ្ជា​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ឲ្យ​បង្កើត​មជ្ឃមណ្ឌលជួយដោះស្រាយ និងសង្គ្រោះ​​ជន​រង​គ្រោះដោយ​អំពើបំពារ​បំពាន និង​​ហិង្សា នៅតាមមន្ទីពេទ្យទាំង​អស់ ខណៈលោក​​បង្កើន​ថវិកា​ដល់​ជាង ​១២​ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​ដោះ​ស្រាយ​សេវា​ផ្លូវ​ច្បាប់​ដល់​ស្ត្រី​រង​គ្រោះ​ទាំង​​នោះ​​។

នៅ​លើ​ទំព័រហ្វេស​បុក​លោក​នៅព្រឹក​ថ្ងៃ​នេះ លោក ហ៊ុន សែន បានរៀបរាប់​ថា ក្នុង​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី លោក​បាន​សម្រេច​បង្កើន​ថវិកា​ពី ២០០​លាន​រៀល ទៅ​ដល់ ៥០០​លាន​រៀល សម្រាប់​ចំណាយ​លើ​សេវា​ផ្លូវ​ច្បាប់​ដល់​ស្ត្រី ដែល​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន​ផ្សេងៗ។

ជាង​នេះ​ទៅ​ទៀត លោក​ក៏​​បាន​បញ្ជា​ឲ្យ​បង្កើត​កន្លែង​ជួយ​ដោះ​ស្រាយ​ និង​សង្គ្រោះ​ស្ត្រី​រង​ការ​រំលោភ​បំពាន​ផ្សេង​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​នៅ​ទូទាំង​ប្រទេស​ផង​ដែរ ខណៈ​ដែល​លោក​បាន​ជំរុញ​ទៅ​ក្រសួង​សុខាភិបាល ឲ្យ​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​កោសល​វិច្ច័យ​ករណី​រំលោភ​បំពាន​ផ្លូវ​ពាន​លើ​ស្ត្រី ដើម្បី​ជៀស​វាង​បាត់​បង់​ភស្តុតាង។

របាយការណ៍​របស់ NGO CEDAW ឆ្នាំ​​២០១៦​ បានឲ្យ​ដឹងថា ​ស្ត្រី​ជិត ៥០​ភាគរយ នៅ​ក្នុង​ចំណោម​ស្ត្រី​​រងគ្រោះ​ពី​ការ​រំ​លោភ​បំពាន និង​ហិង្សា មិន​បាន​រាយ​ការ​ណ៍​អំពី​ករណី​រំលោភ​បំពាន​របស់​ពួកគេ​ទៅ​សមត្ថកិច្ច​ទេ។

ក្រុម​សង្គម​ស៊ីវិល​ធ្វើការ​លើ​ផ្នែក​ស្ត្រី បាន​បន្ទោស​បញ្ហា​នេះ​ទៅ​លើ​កង្វះ​ការ​គាំ​ទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​បុគ្គលិក​សុខាភិបាល ស្រប​ពេល​ដែល​កង្វះ​នៃ​ការ​ធ្វើ​កោសល្យ​វិច្ច័យ​នៅ​តាម​មន្ទីរ​ពេទ្យ​ទៅ​លើ​ករណី​រំលោភ​សេព​សន្ថវៈ​ឲ្យ​ទាន់​ពេល​វេលា បាន​ធ្វើ​ឲ្យ​បាត់​បង់​ភស្ភុតាង​សម្រាប់​ដាក់​បន្ទុក​ដល់​ជន​សង្ស័យ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ