បក្ស​ប្រឆាំង​ជូនពរ​ឆ្នាំ​ថ្មីដោយ​ភ្ជាប់​សារ​ពីការ​ផ្លាស់​ប្តូរ​វិជ្ជមាន​

ប្រធានបក្សសង្រ្គោះជាតិ លោក កឹម សុខា

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម សុខា បាន​ផ្ញើសារ​ជូន​ពរ​ប្រជាពល​រដ្ឋកម្ពុ​ជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ​ ដោយ​មាន​ភ្ជាប់​សារ​ពី​ការ​ផ្លាស់​ប្តូ​រវិជ្ជមាន តាម​រយៈការ​បោះ​ឆ្នោត​ខាង​មុខ។

ស្របពេលដែលការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅសល់តែជាង១ខែទៀត លោក កឹម សុខា បានយកឱកាសនៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរនេះ ក្នុងនាមជា​គណបក្ស​សង្គ្រោះ​ជាតិ ​ផ្ញើសារ​ជូនពរពល​រដ្ឋ​ខ្មែរទាំង​អស់​ឲ្យ​មាន​សិរី​សួរ​ស្តី​ក្នុង​ឆ្នាំ​ថ្មីនេះ ដោយលោក​បាន​បន្ថែមថា​ប្រជា​ពល​រដ្ឋ​ខ្មែរភាគ​ច្រើន​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរជា​វិជ្ជមាន នៅ​កម្ពុជា។

លោកថា៖ «ដូច្នេះ ខ្ញុំ​សុំអំពាវ​នាវ ដល់​អ្នក​ដឹក​នាំ​ និង​អ្ន​ក​នយោបាយ ខ្មែរ​ទាំង​អស់ ទោះ​បីជា​មាន​និន្នាការ​នយោបាយ​ខុស​គ្នា​ក៏​ដោយ សូម​ប្រកួត​គ្នាក្នុង​ការ​បោះឆ្នោតនាពេល​ខាង​មុខនេះ​ផ្តោត​ទៅលើ គោល​នយោបាយរៀង​ៗខ្លួន ដោយ​សន្តិវិធី ដើម្បី​កសាងអនាគត​មួយ​ដ៏ប្រសើរ​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាព​រដ្ឋ​ខ្មែរយើង»។

កា​របោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អា​ទិត្យ ទី០៤ ខែ​មិថុនា​ ឆ្នាំ​២០១៧។

បើ​តាម​បញ្ជី​ឈ្មោះ​ចុងក្រោយ​គឺ​​​ពល​រដ្ឋ​កម្ពុជាមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោតសរុប​ជាង​៧​លាន​នាក់។

របាយការណ៍​ស្រាវជ្រាវថ្មីមួយ​របស់​សម្ព័ន្ធ​កំណែរ​ទម្រង់​នៃ​ការបោះឆ្នោត បាន​បង្ហាញ​ដែរថាបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នោះមាន​ភាព​ត្រឹមត្រូវ​ដល់​ទៅ៩៥% តែ​ប្រជាពល​រដ្ឋ​ខ្មែរជិត​ពាក់​កណ្តាលពុំ​បាន​ដឹង​ថា​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ណា​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ