សមត្ថកិច្ចឃាត់ខ្លួនមនុស្សនិង​ដក​ហូត​គ្រឿង​ញៀន​ជាង​២៦គីឡូក្រាម​នៅភ្នំ​ពេញ

អាជ្ញាធរមានសមត្ថកិច្ច បាន​ឃាត់​ខ្លួន​មនុស្ស​៤​នាក់ទាក់​ទង​នឹង​ករណី​ជួញដូរ​ ផលិតកែ​ច្នៃ​គ្រឿង​ញៀន​ និង​ដក​ហូត​បាន​គ្រឿង​ញៀន​ជាង​២៦​គីឡូក្រាម​នៅ​ទី​ក្រុង​ភ្នំ​ពេញ​។

ក្នុង​សន្និ​សីទ​សារព័ត៌មាន ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ ព្រឹក​ថ្ងៃ​ទី​១២​ខែ​មេសាឆ្នាំ​២០១៨​​នេះ សមត្ថកិច្ច​បាន​បង្ហាញ​មុខ​ជន​សង្ស័យ​ចំនួ​ន​៤នាក់​ ដែលជាប់ពាក់ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​ ផលិត​កែច្នៃ​គ្រឿង​ញៀន​ចំនួន​ជាង​២៦​គីឡូក្រាម​។ ជន​សង្ស័យ​ទាំង​៤​នាក់​នោះ​ មាន​២នាក់​ជា​ជន​​ជាតិ​ចិន​តៃ​វ៉ាន់​ ហើយ​ពីរ​នាក់​ទៀត​ជា​ជន​ជាតិ​ខ្មែរ​។

បើតាមអាជ្ញាធរ ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៧​ខែ​មេសា​កន្លង​ទៅ​។

ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន លោក​ ឡឹក​ វណ្ណៈ​ ​បាន​​ថ្លែង​ថា​ គ្រឿង​ញឿន​​ទាំង​​​នេះ​ត្រូវ​បាន​នាំ​ចូល​មក​ពី​ប្រទេស​ឡាវ​ ហើយ​​យក​មក​កែ​ច្នៃ​ក្នុង​ប្រទេស​កម្ពុជា ​រួច​នាំ​ចេញ​ទៅ​លក់​បន្ត​ទៅប្រទេស​វៀត​​ណាម​​ ឬ​​ប្រទេស​ទី​បីផ្សេង​ទៀត​ ហើយ​​​មួយ​​​​ចំនួន​ទៀត​ក៏​អាច​នឹង​ចែក​ចាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

ក្នុង​​​សន្និ​សីទ​​​សារ​ព័ត៌​មាន​​នោះ​​​ សមត្ថកិច្ច​​ក៏​​បាន​​​​​ឲ្យ​​​ដឹង​​ផង​ដែរ​ថា ​​​​គិត​​ចាប់​​ពី​​ថ្ងៃ​ទី០១​​​ខែមករា​​ឆ្នាំ​២០១៨​​ ដល់​​ថ្ងៃ​​ទី​​១១​​ខែ​​មេ​សា​​​ឆ្នាំ​​​២០១៨​​ សមត្ថកិច្ច​​ចាប់​​បាន​​គ្រឿង​​ញៀន​​គ្រប់​​ប្រភេទ​​ចំនួន​​ជាង​​៦៤​​គីឡូ​​ក្រាម ​ហើយ​​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៤ ៣០៤​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ