រដ្ឋាភិបាលសុំទោសអ្នករងគ្រោះដោយសារការសាងសង់ស្ពានអាកាសផ្សារដីហុយ

រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ​លោក ស៊ុន ចាន់ថុល កាលពីពេលកន្លងទៅ (លី បេទ្បា)

រដ្ឋាភិបាលបានថ្លែងសុំទោស​គ្រួសារជនរងគ្រោះ​ដោយគ្រោះថ្នាក់ចរាចរណ៍ បើកបុកបង្គោលភ្លើងនៅចំកណ្តាលទ្រូងផ្លូវ ដែល​មន្ត្រី​​​​​ជំ​​នា​ញមិនទាន់​បា​​​​នដកចេញ ​​ដោយសារការសាងសង់ស្ពានអាកាសផ្សារដីហុយ​ក្នុងរាជធានីភ្នំពេញ។

បង្គោល​ភ្លើង​ធំៗ​មួយ​ចំនួន បាន​ស្ថិត​នៅ​ចំ​កណ្ដាល​ទ្រូង​ផ្លូវមួយ​ខ្សែ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកថ្លា នៅ​ជិត​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ បន្ទាប់​ពី​ផ្លូវ​នោះ ត្រូវ​បាន​ពង្រីក​ឲ្យ​ធំ​ជាង​មុន។

ករណីនេះ នៅយប់ថ្ងៃ​ទី៧ ខែ​​មេ​សា​ អាជ្ញាធរអះអាងថា បុរសម្នា​ក់បា​​​នស្លាប់ ក្រោ​​​​យពី​បើកម៉ូតូបុកបង្គោលភ្លើង​មួយ​ស្ថិត​នៅ​លើ​ទ្រូង​ផ្លូវ​នោះ។

ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក្នុងពិធី​បើកឲ្យ​ដំណើរការ​បណ្តោះ​អាសន្នលើស្ពា​ន​អា​កា​​ស​នៅថ្ងៃនេះ បានថ្លែងសុំទោសដល់គ្រួសារជនរងគ្រោះ ។

លោកថា៖ «ខ្ញុំយកឱកាសនេះ សុំទោសដល់បងប្អូនប្រជាពល​រដ្ឋ និងសោកស្តាយដល់​បងប្អូនមួយចំនួន ដែល​បានគ្រោះថ្នាក់ច​រាចរ​ណ៍​​​លើដងផ្លូវ ដែលយើងកំពុងសាងសង់នេះឯង ដោយសារបង្គោលភ្លើងធំៗមិនទាន់បានដោះចេញនៅឡើយ។ យើ​ងបា​នពិ​ភាក្សា​គ្នា​ជា​មួយអគ្គិសនីកម្ពុជាហើយ។ គេបានស​ន្យាដោះបង្គោលភ្លើងទាំងអស់នេះនៅចន្លោះខែមេសា និងខែមិនថុនា»

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា បើដោះបង្គោលភ្លើងនេះចេញភ្លាមៗ បណ្តាលឲ្យដា​ច់ចរន្តអគ្គិស​នីស្ទើរ​ទូទាំ​ង​រា​ជ​ធានី លោ​​ក​ថា ​ដូ​​​ចនេះ​ហើយក្រសួងត្រូវ​រង់ចាំមន្ត្រីជំនាញ​តចរន្តភ្លើងបង្កប់ក្រោមដីរួចរាល់សិន ទើបអាចដោះបង្កោ​លភ្លើងដែលនៅ​កណ្ត​ល​​ទ្រូ​​​​​វផ្លូវទាំងនោះបាន។

បើតាមរដ្ឋមន្ត្រីរូបនេះ ស្ពានអាកាសផ្សារដីហុយនេះ បើកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្នចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ក្រោ​យមកស្ពាននេះ នឹងបិទដោយអន្លើ លុះដល់ថ្ងៃទី១០ ខែឧសភា ទើបប្រកាសបើកឲ្យធ្វើចរាចរណ៍ជាផ្លូវការ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ផលប៉ះពាល់ពីការអភិវឌ្ឍតែងតែកើតមាន ប៉ុន្តែលោកថា រដ្ឋាភិបាលគួរតែមានវិធានការជាក់លាក់ណាមួយដល់ក្រុមហ៊ុនម៉ៅការ ទប់ស្កាត់ហានិភ័យដល់ពលរដ្ឋ នោះទើប​អា​ច​ធានា​​ថា ការអភិវឌ្ឍបានផលដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

លោកថា៖ «មិនមែនគ្រាន់តែរឿងបង្គោលភ្លើងនៅចិញ្ចើមផ្លូវនៅតំបន់ស្ពានអាកាសផ្សារដីហុយនោះទេ សម្បីតែគម្រោងអភិវឌ្ឍន៍​​ហេ​ដ្ឋា​រចនាសម្ព័​ន្ធផ្សេងៗទៀតហ្នឹង គឺបង្កផលប៉ះពាល់ សូម្បីករណីខ្លះមានមនុស្សស្លាប់ក៏ដោយ ហើយករណីខ្លះ ប៉ះពាល់​ដល់សុខ​ភាពប្រជា​ពលរដ្ឋក៏ដោយ ក៏ប៉ុន្តែ ទំហំប៉ះ​ពាល់ពលរដ្ឋ​ហ្នឹងវាធ្ងន់ធ្ងរ។ អ​ញ្ចឹង ចំណុចនេះ យើ​ងសង្ឃឹមថា ក្រសួ​ងសាធារណកា​រ និ​ងដឹ​កជញ្ជូ​នហ្នឹង និងយកអាផលប៉ះពាល់ទាំងឡាយហ្នឹងទៅធ្វើជាមេរៀន​ ដើម្បីដោះស្រាយបញ្ហាទៅថ្ងៃអនាគត»

ស្ពានអាកាសផ្សារដីហុយ ចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីចុងខែសីហា២០១៦។ បើតាមរដ្ឋមន្ត្រីក្រសួ​ងសាធា​រ​​ណ​កា​​រ និ​​ងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ​ ការកសាងស្ពានអាកាសនេះ ជាគម្រោងមួយតភ្ជាប់ទៅនឹងក្រវ៉ាត់ក្រុងទី២។ ថវិកា​សា​ង​​ស​​​​ង់​​​​ទាំងស្ពាន និងថ្នល់ សរុបប្រមាណ៦១​លានដុល្លារ​ បានមក​ពីកម្ចីសម្បទានពីប្រទេសចិន​  និងមួយចំនួនទៀតពីរដ្ឋាភិ​បាល​កម្ពុ​​ជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ