អាជ្ញាធររារាំងស្ត្រីបឹងកក់ស្វែងរកការដោះលែងអ្នកស្រី ទេព វន្នី

សកម្មជនដីធ្លីនៅតំបន់​បឹងកក់

អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃនេះ បានរារាំងស្ត្រីអ្នកតវ៉ានៅតំបន់បឹងកក់ មិនឲ្យចូលទៅដាក់ញ​ត្តិនៅធ​នា​គា​​រពិភពលោកតាមការគ្រោងទុក ខណៈពួកគេធ្វើយុទ្ធនាការថ្មីទៀត ស្វែងរកការដោះ​លែ​ង​តំណាងពួកគេ គឺអ្នក​ស្រី ទេព​ វន្នី ដែលកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស។

តំណាងអ្នកតវ៉ា អ្នកស្រី បូវ សោភា ឲ្យដឹងថា នៅថ្ងៃនេះពួកគេនឹងដាក់ញត្តិទៅស្ថានទូតអាមេរិក ធនា​គារ​ពិភពលោក និងស្ថានទូតបារាំងបន្ថែមទៀត ក្រោយពីបានដាក់នៅ UN ស្ថានទូតជប៉ុន និង​សហ​ភាព​អឺ​រុបកាលពីសប្តាហ៍មុន។

ប៉ុន្តែអ្នកស្ត្រីថា គម្រោងដាក់ញត្តិនៅធនាគារពិលោកបានបរាជ័យ ដោយថាអាជ្ញា​​ធរខណ្ឌដូនពេញ បានរា​រាំង និងគំរាមចាប់ខ្លួន បើពួកគេនៅតែបន្តរុលទៅមុខតាមការគ្រោងទុក ប្រឆាំ​ងនឹង​បំរាមរបស់អាជ្ញាធរ។

អ្នកស្រី បូវ សោភា យល់ថា ការរារាំងរបស់អាជ្ញាធរនេះ ហាក់បង្ហាញថា សេរីភាពបញ្ចេញម​តិដោយ​សន្តិ​វិធី ដែលការពារដោយច្បាប់ ត្រូវបានរំលោភបំបានយ៉ាងធ្ងន់ធ្ងរ។

ប៉ុន្តែសម្រាប់អាជ្ញាធរ ដែលចុះរារាំងវិញអះអាងថា ការទប់ស្តាត់បែបនេះ ដើម្បីរក្សាស​ណ្តាប់​ធ្លាប់​សាធា​រណៈ។

តំណាងអ្នកភូមិបឹងកក់ដ៏លេចធ្លោ អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួន ជាថ្មីទៀត អំឡុងឆ្នាំ​២០១៦ ក្រោយពីស្តីរូបនោះ នៅតែបន្តដឹកនាំតវ៉ា ជំរុញឲ្យមានយុត្តិធម៌ក្នុងសង្គម។

មក​ដ​ល់ពេលនេះ តុលាការបានសម្រេចឲ្យឃុំខ្លួន អ្នកស្រី​ ទេព វន្នី ជិតមួយឆ្នាំហើយ ចោទពីបទ ប្រើហិ​ង្សា លើមន្ត្រីសាធារណៈ ខណស្ត្រីរូបនោះនៅបន្តដឹកនាំ​ធ្វើយុទ្ធនាការ ជំរុញឲ្យរដ្ឋាភិបាល វែក​មុខអ្នកនៅពី​ក្រោ​យ​​កា​​រ​បា​​ញ់​សម្លាប់​លោ​ក កែ​ម ឡី នឹងអំពាវនាវឲ្យដោះលែងមន្ត្រីអាដហុក មន្ត្រី គជប ទាំង៥រូប​ដែ​លកំ​ពុ​ងជា​ប់ឃុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ