ច្រត់ព្រះនង្គ័លនៅថៃសន្និដ្ឋានថាការនាំអង្ករចេញកើនឡើង​

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាបុណ្យប្រពៃណីថៃធ្វើឡើងដើម្បីទស្សន៍ទាយពីទិន្នផលកសិកម្មប្រចាំឆ្នាំនោះ បានធ្វើឡើងនៅថ្ងៃនេះមានព្រះមហាក្សត្រចូលរួមផង បានសន្និដ្ឋានថា តាមការផ្សងគឺ ស្រូវទទួលបានផលល្អ និងអាចកែច្នៃជាអង្ករនាំចេញបានកើនឡើងបន្ថែមទៀត។​

ថៃគឺជាប្រទេសដែលនាំអង្ករចេញទៅលើទីផ្សារពិភពលោក​ធំលំដាប់ទី២ ​បន្ទាប់ពីប្រទេសឥណ្ឌា។ សម្រាប់បុណ្យប្រពៃណីនៅឆ្នាំនេះ មានការទស្សន៍ទាយថា ទិន្នផលស្រូវនឹងមានការកើនឡើង ហើយការនាំអង្ករចេញទៅលក់នៅលើទីផ្សារអន្តរជាតិនឹងបានច្រើនឡើងជាងឆ្នាំមុនៗទៀត។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ស្តេចថៃ Maha Vajiralongkorn បានចូលរួមទស្សនា មើលការភ្ជួរ និង ផ្សងទស្សន៍ទាយពីទិន្នផលកសិកម្មតាមរយៈការដាក់អាហារឲ្យសត្វគោ តាមប្រពៃណី។​

ក្នុងពិធីនោះបានទស្សន៍ទាយថា ឆ្នាំនេះ ប្រទេសថៃមានទឹកគ្រប់គ្រាន់អាកាសធាតុអំណោយផល ការធ្វើស្រែចំការបានផលល្អ ហើយចំពោះការនាំចេញអង្ករមានការកើនឡើង។​

ថៃមានគម្រោងនាំចេញកសិផលសម្រាប់ឆ្នាំ២០១៧-២០១៨ ឲ្យបានចំនួន​២៥ទៅ២៦លានតោន ដែលក្នុងនោះ សម្រាប់ឆ្នាំ២០១៧ មានគម្រោងនាំស្រូវចេញឲ្យបាន១០លានតោន គឺកើនឡើងជាងឆ្នាំ២០១៦ ដែលនាំចេញបានជាង៩លានតោន។​ របាយការណ៍របស់រដ្ឋាភិបាលថៃបានបង្ហាញ​នៅ៤ខែឆ្នាំ២០១៧ បាននាំចេញអង្ករបានជិត៤លានតោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ