ត្រាំ អះអាងថាលោកមិនស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ FBI ទេ

ប្រធានាធិបតីអាមេរិក​លោក ដូណល ត្រាំ ថ្លែងថាលោកមិននៅក្រោមការស៊ើបអង្កេត នៅពេលដែលលោកបណ្តេញនាយក FBI ដោយផ្អែកលើការធ្វើការរបស់រយៈពេលយូរហើយមិនទទួលបានផលពីស្ថាប័នមួយនេះ។

លោក ត្រាំ ថ្លែង ប្រាប់​ NBC ថា លោកបានសម្រេចបណ្តេញចេញតែលោក James Comey ម្នាក់គត់។

លោក James Comey ជានាយកFBI ហើយលោកបានស៊ើបអង្កេតយ៉ាងស្វិតស្វាញជុំវិញករណីមានការចោទថា មានការលួចកែប្រែទិន្នន័យបោះឆ្នោតអាមេរិកកាលពីចុងឆ្នាំ២០១៦ ដោយមានការផ្សំគំនិតគ្នារវាងលោក ដូណល ត្រាំ និង រដ្ឋអំណាចរបស់រុស្ស៊ី។​ លោកត្រាំ បានហៅ លោក Comey ថា បំពេញការងារមិនបានល្អទើបលោកសម្រេចបណ្តេញចេញ។​

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ចាប់តាំងពីលោក​ សម្រេចបណ្តេញលោក Comey ចេញពីតំណែងមកនោះលោកត្រាំ ថ្លែងថា លោក Comey តែងតែចាត់ទុកលោកស្ថិតនៅក្រោមការស៊ើបអង្កេត។​ ប៉ុន្តែលោកត្រាថា លោក​មិនស្ថិតនៅក្រោមការស៊ើបអង្កេតនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ