គ ប មស្នើដោះលែងលោកកឹម សុខាក្នុងឱកាសចម្រើនព្រះជន្មព្រះមហាក្សត្រ

លោក កឹម សុខ អតីតប្រធានគណបក្សសង្គ្រោះជាតិ​(រូបពីហ្វេសប៊ុក លោក កឹម សុខា)

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ស្នើរដ្ឋាភិបាលឲ្យដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពនៅក្រៅឃុំ ឬបន្ធូរបន្ថយដោយដូរទៅឃុំខ្លួននៅក្នុងផ្ទះហើយដាក់ឲ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការវិញ។​

ក្នុងសេចក្តីអំពាវរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានចុះថ្ងៃទី១១ខែឧសភា បានស្នើឲ្យរដ្ឋាភិបាលដោះលែងឬ បន្ធូរបន្ថយលើលោកកឹម សុខា ក្នុងឱកាសនៃបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រគម្រប់ ៦៥យាងចូល៦៦ព្រះវស្សា។

គណបក្សនេះលើកឡើងហេតុផលថា ការស្នើឡើងបែបនេះគឺធ្វើឡើងក្នុងមូលហេតុមនុស្សធម៌ និងដើម្បីបង្កបរិយាកាសនយោបាយបានប្រសើរឡើងមុនការបោះឆ្នោត។​ ក្នុងសេចក្តីអំពាវនាវបានស្នើឲ្យដោះលែងអ្នកទោសមនសិការផ្សេងៗទៀត។​

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ ថ្លែងសារតាមវេទិកាសាធារណៈញឹកញាប់ថា មិនលើកលែងឲ្យអតីតមេបក្សប្រឆាំងដែលកំពុងជាប់ឃុំនោះទេ និងថា កម្ពុជាមិនមានអ្នកទោសមនសិការឬ អ្នកនយោបាយទេ។​

 

 

 

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។