គ.ជ.ប ថាទើបតែមានបក្សចំនួន៣ដែលត្រូវបានទទួលស្គាល់ក្នុងបញ្ជីបោះឆ្នោតផ្លូវការ

និមិត្តសញ្ញាគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា​

គ.ជ.ប បានលើកឡើងថារហូតមកដល់ពេលនេះទើបតែមាន​បក្សនយោបាយ ៣ ប៉ុនណោះដែល​ត្រូវ​បាន​ទទួលស្គាល់ក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ខណៈបក្ស​​ ២០​ ​ទៀតបានដាក់ពាក្យ និងកំពុងបំពេញ​បែបបទដើម្បីចូលរួមប្រកួតប្រជែង។

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងបែបនេះ ក្នុងសេចក្ដីប្រកាសព័ត៌​មានមួយ​ចុះ​ថ្ងៃ​ទី ១១ ខែ ឧសភា​ ខណៈការកំណត់បិទការចុះបញ្ជីបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោតសល់តែ ៣ ថ្ងៃទៀតប៉ុនណោះ។

គ.ជ.ប បានបង្ហាញថាគណបក្សចំនួន ៣ ដែលត្រូវបានសម្រេចប្រកាសទទួលស្គាល់ការចុះបញ្ជីផ្លូវការ មានបក្សប្រជាជនកម្ពុជាឈរឈ្មោះទាំង ២៥ រាជធានីខេត្ត បក្សសញ្ញាតិកម្ពុជាឈរឈ្មោះ ១៧ រាជធានី​ខេត្ត និងបក្សយុវជនកម្ពុជា ឈរឈ្មោះនៅ ២៥ រាជធានីខេត្ត។

គ.ជ.ប បន្តថារហូតមកដល់ថ្ងៃនេះដែរមានបក្សចំនួន ៦ ទៀតបានដាក់ពាក្យរួចរាល់មានដូចជាបក្សខ្មែរ​រួបរួមជាតិ បក្សហ៊្វុនស៊ិនប៉ិច បក្សខ្មែរតែមួយ បក្សប្រជាធិបតេយ្យមូលដ្ឋាន បក្សសំបុកឃ្មុំ និងបក្សពន្លឺថ្មី​។

គ.ជ.ប បន្ថែមដែរថាបក្សនយោបាយចំនួន៨ទៀតបានកំពុងបំពេញលក្ខខណ្ឌកម្ដល់លុយ ១៥ លាន​រៀន​នៅរតនាគាជាតិ មានដូចជាបក្សប្រជាធិបតេយ្យថ្មី បក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច បក្សខ្មែរឈប់ក្រ បក្ស​ធម្មាធិបតេយ្យ បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បក្សខ្មែរក្រោក បក្សសាធារណរដ្ឋខ្មែរប្រជាធិបតេយ្យ និងបក្សមាតុភូមិយើង។

បន្ថែមលើនោះទៀតមានបក្សចំនួន ៦ ទៀតបានទទួលទម្រង់១០០៨ ពាក្យសុំចុះបញ្ជីពី គ.ជ.ប មានគណបក្សកសិករ បក្សខ្មែរសាធារណរដ្ឋ បក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បក្សរស្មីខេមរា បក្សឆន្ទៈខ្មែរ និង បក្សចលនាប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ