រដ្ឋាភិបាលអនុញ្ញាតឲ្យនាំចូល និងចែកចាយថ្នាំកសិកម្មឡើងវិញ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ ប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើពាណិជ្ជកម្មថ្នាំកសិកម្មនាំចូល និងចែកចាយថ្នាំកសិកម្មឡើងវិញ ក្រោយក្រសួងនេះបានផ្អាកការនាំចូលនិង​ចែក​ចាយមួយរយៈបន្ទាប់ពីមានពលរដ្ឋពុលស្លាប់នៅខេត្តក្រចេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា នេះឲ្យដឹងថា ក្រុមហ៊ុនធ្វើពាណិជ្ជកម្មថ្នាំកសិកម្មទាំងអស់អាចនាំចូល និងចែកចាយថ្នាំកសិកម្មឡើងវិញ ដោយធ្វើឡើងឲ្យស្របទៅតាមច្បាប់ស្ដីពីគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម។

ក្រសួងថា ក៏បានណែនាំឲ្យអាជ្ញាធរ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវជំរុញពង្រឹងការផ្សព្វផ្សាយបច្ចេកទេស និងលើកកម្ពស់ការយល់ដឹងដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់ថ្នាំកសិកម្មឲ្យបានយល់ដឹងពីហានិភ័យដែលបង្កឡើងដោយថ្នាំកសិកម្មនេះផងដែរ។

កាលថ្ងៃទី២៥ ខែឧសភាកន្លងមក ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ដាក់បំរាមឲ្យ​ម្ចាស់អាជីវម្មនិងដេប៉ូចែកចាយ​ថ្នាំកសិកម្មទាំងអស់ត្រូវផ្អាកការនាំចូលនិង​ចែក​ចាយថ្នាំកសិកម្មគ្រប់ប្រភេទបណ្ដោះអាសន្ន ដើម្បីរង់ចាំការត្រួតពិនិត្យពីមន្ទីរ​កសិកម្មរាជធានី-ខេត្ត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ