លោក ត្រាំ និង​លោក គីម ចាប់​ផ្ដើម​ជួប​គ្នា​ក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នៅ​សិង្ហបុរី

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចាប់ដៃជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុននៅឯសណ្ឋាគារ Capella នៅលើកោះ Sentosa ប្រទេសសិង្ហបុរីនៅថ្ងៃទី 12 ខែមិថុនាឆ្នាំ 2018 (រូបភាព៖ Reuters)

ដូច​ការ​គ្រោង​ទុក​មែន ទីបំផុត​ទៅ​មេដឹកនាំ​អាមេរិក និង​កូរ៉េ​ខាង​ជើង បាន​ចាប់​ដៃ​គ្នា និង​ជួប​ជជែក​ទល់​មុខ​គ្នា​ជា​លើក​ដំបូង​របស់ពួកគេ​នៅ​ប្រទេស​សិង្ហបុរី នៅ​ព្រឹក​ថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​អាមេរិក CNN និង​ទូរទស្សន៍​សិង្ហបុរី Channel News Asia។

ទូរទស្សន៍​ទាំង​ពីរ​នេះ បាន​ផ្តិត​យក​ទិដ្ឋភាព​នៃ​ការ​ចាប់​ដៃ​គ្នា​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន នៅ​ចំពោះ​មុខ​ក្រុម​អ្នក​សារព័ត៌មាន​ពិភព​លោក ខណៈ​ដែល​មេដឹកនាំ​ទាំង​ពីរ​រូប​នេះ ជួប​ជជែក​គ្នា​ដើម្បី​បញ្ចប់​ជម្លោះ​រាប់​ទសវត្សរ៍​នៅ​លើ​ឧប​ទ្វីប​កូរ៉េ។

បើ​តាម​ការ​ផ្សាយ​របស់ Channel News Asia មេដឹកនាំ​ទាំង​ពីរ​បាន​ជួប​ចាប់​ដៃ​គ្នា​នៅ​ម៉ោង ៩ និង ៥​នាទី​ព្រឹក​នេះ នៅ​ឯ​សណ្ឋាគារ Capella ស្ថិត​នៅ​តំបន់​ Sentosa និង​អម​ទៅ​ដោយ​ទង់ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ។

រូបភាព​នៅ​លើ​ទូរទស្សន៍ CNN សុទ្ធ​តែ​បង្ហាញ​លោក ត្រាំ និង​លោក គីម បញ្ចេញ​ទឹក​មុខ​ញញឹម​ញញែម និង​អារម្មណ៍​រីករាយ​ជាមួយ​គ្នា។

ជំនួប​នៃ​មេដឹកនាំ​ទាំង​ពីរ​នេះ បាន​កើត​ឡើង​ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​តឹង​តែង​នៅ​បរិវេណ​នៃ​សណ្ឋាគារ​ស្ថិត​នៅ​ក្នុង​តំបន់​ Sentosa៕

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អង្គុយនៅក្បែរមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មុនកិច្ចប្រជុំទ្វេភាគីរបស់ពួកគេនៅឯសណ្ឋាគារ Capella នៅលើកោះ Sentosa ប្រទេសសិង្ហបុរីនៅថ្ងៃទី 12 ខែមិថុនាឆ្នាំ 2018 (រូបភាព៖ Reuters)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ