ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងដោយសារអាកាសធាតុប្រែប្រួលនិងភ្លឿងធ្លាក់ចាប់ពីថ្ងៃទី១៣ដល់១៨ខែកញ្ញា។
សេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះ ក្រសួងបញ្ជាក់ថាសម្ពាធទាបចាប់ផ្តើមចេញពីសមុទ្រចិនខាងត្បូងឆ្លងកាត់វៀតណាម ហើយបង្កភ្លឿងធ្លាក់នៅកម្ពុជាចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៨ខែកញ្ញា។ សេចក្តីប្រកាសបញ្ជាក់ថា សមុទ្រកម្ពុជានឹងមានភាពអាប់អួរខ្លាំងជាមួយរលកខ្ពស់ៗចាប់ពីថ្ងៃទី១៤ដល់១៦ខែកញ្ញា។
ក្រសួងអំពាវនាវឲ្យអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងពីការធ្លាក់ភ្លឿងនេះ៕