ក្រសួង​សុខាភិបាល​ថា ករណី​ពុល​អាហារ​នៅ​ឆ្នាំ​នេះ​ធ្លាក់​ចុះ តែ​សម្លាប់​មនុស្ស៤​នាក់

ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ករណី​ពុល​ចំណី​អាហារ​នៅ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ បាន​ធ្លាក់​ចុះ​ជិត ២០​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន។

​របាយការណ៍​​ក្រសួង​សុខាភិបាល​ដែល​បង្ហាញ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​នេះ បាន​បង្ហាញ​ថា មនុស្ស​ដល់​ទៅ ៩៤៧​នាក់ ត្រូវ​បាន​រាយការណ៍​ថា បាន​ពុល​ចំណីអាហារ​នៅ​ឆ្នាំ​២០១៧​នេះ ក្នុង​នោះ មនុស្ស ៤​នាក់​បាន​ស្លាប់​ដោយ​សារ​ពុល​ស្រា​មាន​សារធាតុ​មេតាណុល​ខ្ពស់។

ក្រសួង​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​ពុល​ចំណី​អាហារ​នៅ​កម្ពុជា​ បាន​ធ្លាក់​ចុះ​ពី​ចំនួន ១១៦៤​នាក់​នៅ​ឆ្នាំ​២០១៦ មក​នៅ​ត្រឹម ៩៤៧​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​រយៈ​ពេល ៨​ខែ​ឆ្នាំ​២០១៧​នេះ។

បើ​យោង​តាមរបាយការណ៍​ក្រសួង​សុខាភិបាល មនុស្ស​ដល់​ទៅ ៣៨២៤​នាក់ បាន​​ពុល​ចំណី​អាហារ​​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ គិត​ចាប់​ពី​ឆ្នាំ​២០១៥​មក ក្នុង​នោះ​ មនុស្ស ៤៧​នាក់​បាន​ស្លាប់ ដោយសារ​ពុល​ស្រា​មាន​ផ្ទុក​សារធាតុ​មេតាណុល​ខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ