អ្នកជំនាញ៖ កម្ពុជាងាយរងគ្រោះបំផុតទៅនឹងគ្រោះមហន្តរាយធម្មជាតិ

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតទៅនឹងគ្រោះមហន្តរាយធម្មជាតិដែលជាប់ចំណាត់ថ្នាក់ទី៩នៅក្នុងសន្ទស្សន៍ហានិភ័យពិភពលោកនៃសាកលវិទ្យាល័យអង្គការសហប្រជាជាតិឆ្នាំ ២០១៦។ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញនៅមុនទិវាអន្តរជាតិស្តីពីការកាត់បន្ថយគ្រោះមហន្តរាយ ។

អត្ថបទវិចារណកថាមួយរៀបរៀងដោយលោក Piotr Sasin នៃអង្គការ ភីពផលអ៊ីននីត (PIN) និងលោក Peter Bo Larsen នៃអង្គការជំនួយរបស់វិហារដាណឺម៉ាក (DCA) បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ គឺជាការរំលឹកពីការជន់លិចទឹក ដែលប៉ះពាល់មកលើសហគមន៍នៅក្នុងប្រទេសកម្ពុជា។ អត្ថបទនេះក៏បានរំលឹកពីទឹកជំនន់ឆ្នាំ២០១១និងឆ្នាំ២០១៣កន្លងទៅនេះដែលបង្កឲ្យមនុស្ស៤១៨នាក់បានស្លាប់ និងខូចខាតទ្រព្យសម្បត្តិជិតមួយពាន់លានដុល្លារអាមេរិក។

ក្នុងការប្រារព្ធទិវាអន្តរជាតិរបស់អង្គការសហប្រជាជាតិស្តីពីការកាត់បន្ថយគ្រោះមហន្តរាយ ដែលប្រារព្ធឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ អង្គការទាំងនោះលើកយកប្រធានបទគឺ “ជីវិតនិងការយល់ដឹង“។

ប្រទេសកម្ពុជាបានដាក់ឲ្យប្រើប្រព័ន្ធប្រកាសឲ្យដឹងមុននេះដោយផ្តល់ព័ត៌មានតាមរយៈសារជាសំឡេងតាមលេខ ‘១២៩៤‘ នៅលើបណ្តាញទូរសព្ទចល័តក្នុងការប្រកាសឲ្យដឹងមុនពីទឹកជំនន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ