បន្ទុះភ្នំភ្លើងនៅជប៉ុន​ផេះសាយភាយដល់ទីក្រុងចំនួន​៤

បន្ទុះភ្នំភ្លើងនៅភាគខាងត្បូងនៃប្រទេសជប៉ុន កើតឡើងជាទ្រង់ទ្រាយធំបើប្រៀបធៀបរយៈពេល​៦ឆ្នាំចុងក្រោយនេះ ហើយបានសាយភាយផេះ នៅក្នុងទីក្រុងចំនួន​៤។​

បន្ទុះភ្នំភ្លើងនៅភាគខាងត្បូងនៃប្រទេសជប៉ុន កើតឡើងជាទ្រង់ទ្រាយធំបើប្រៀបធៀបរយៈពេល​៦ឆ្នាំចុងក្រោយនេះ ហើយបានសាយភាយផេះ នៅក្នុងទីក្រុងចំនួន​៤។​

តាមបណ្តាញផ្សព្វផ្សាយព័ត៌មាន​របស់ជប៉ុន TBS បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះនៅតាមសាលារៀនដែលនៅក្បែរតំបន់មានបន្ទុះភ្នំភ្លើង​ បានតម្រូវឲ្យសិស្សត្រូវពាក់មួកសុវត្ថិភាពនិងពាក់ម៉ាស់ ដើម្បីរក្សាសុវត្ថិភាព។​

តាមការផ្សព្វផ្សាយរបស់មន្ត្រីជប៉ុនបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ ផេះដែលសាយភាយចេញពីបន្ទុះភ្នំភ្លើងនោះ​ឡើងដល់កម្ពស់​១ ៧០០ម៉ែត្រ។​ បន្ទុះភ្នំភ្លើងនេះ កើតឡើងកាលពីថ្ងៃពុធនៅចន្លោះទីក្រុង Kagoshima និង Miyazaki។ ជុំវិញបញ្ហាបន្ទុះភ្នំភ្លើងនេះ មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីការខូចខាត និង គ្រោះថ្នាក់ដល់មនុស្សនោះទេ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។