ចិនថាគំនិតអភិរក្សនិយមរបស់ ត្រាំ នឹងធ្វើឲ្យប៉ះពាល់ការនាំចេញទំនិញចិន​

មន្ត្រីផ្នែកគយគ្រប់គ្រងការនាំទំនិញចេញចូលរបស់ចិនបានហៅថា គំនិតអភិរក្សនិយមរបស់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក​ថា នឹងធ្វើឲ្យប៉ះពាល់ដល់កម្រិតនៃការនាំចេញរបស់ខ្លួន ចំពោះវិធានការតឹងរឹងទាំងនេះ។​

អ្នកនាំពាក្យស្ថាប័នគយរបស់ចិន​លោក​ Huang Songping ថ្លែងប្រាប់អ្នកសារព័ត៌មានថា ចិន​នឹងក្លាយជាអ្នកបាត់បង់ខ្លាំងជាងគេ ចំពោះបរិបទនយោបាយសេដ្ឋកិច្ចតឹងរឹងរបស់អាមេរិក។ លោក​ថា អាចនឹងបង្កការលំបាកដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មអន្តរជាតិរបស់ចិននៅឆ្នាំ២០១៧ ខណៈថ្លៃដើមនៃការផលិតកើនឡើងខ្ពស់។​នេះបើតាមទីភ្នាក់សារព័ត៌មានរ៉យទ័រ។​

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា បញ្ហាប្រឈមមុខនៃសេដ្ឋកិច្ចរបស់ចិន​នឹងកើតមានរយៈពេលវែង ប៉ុន្តែលោកថា ចិនអាចដោះស្រាយបាន។ ទោះយ៉ាងណាលោកបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងចិន និង អាមេរិកនិងនៅតែល្អ។​

ចិនគឺជាប្រទេសធំនៅលើពិភពលោកក្នុងការនាំចេញ ហើយអាមេរិកជាដៃគូរសេដ្ឋកិច្ចដ៏សំខាន់របស់ចិន។ នៅក្នុងយុទ្ធនាការឃោសនារបស់លោកត្រាំ គឺលោកបានបញ្ជាក់ថា​ នឹងតម្លើងពន្ធនាំចូលពីចិន ហើយលោកត្រាំក៏បានជ្រើសរើសយកអ្នកសេដ្ឋកិច្ចដែលមាននិន្នការប្រឆាំងចិនធ្វើជាអ្នកដឹកនាំក្រុមប្រឹក្សាសេដ្ឋកិច្ចនៅសេតវិមានទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ