លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូនៃរដ្ឋាភិបាលទៅចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ រយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ខែមករាខាងមុខនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១២ខែមករាបានឲ្យដឹងថា វេទិកាសេដ្ឋកិច្ចដែលលោកនាយករដ្ឋមន្ត្រីចូលរួមនោះធ្វើឡើងក្រោមប្រធានបទ ការរៀបចំប្រព័ន្ធពិភពលោកប្រឈមមុខនឹងភាពមិនច្បាស់លាស់នៃនយោបាយនិងសេដ្ឋកិច្ច។
វេទិកានោះនឹងមានការពិភាក្សាលើបញ្ហាមួយចំនួនរួមមាន ការបើកចំហកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលនិងវិស័យឯកជន ការកសាងនិងការពង្រឹងភាពជាដៃគូពហុភាគីពាក់ព័ន្ធ និងប្រជុំជាមួយភាគីនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំពិភពលោកផ្សេងៗទៀត៕