ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានធ្វើឲ្យអនុប្រធានាធិបតីលោក ចូ បាយដិន ភ្ញាក់ផ្អើលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងការផ្តល់មេដាយសេរីភាព ក្នុងការខិតខំធ្វើការរយៈពេល៨ឆ្នាំមកនេះ។
លោក អូបាម៉ា បានហៅ លោក បាយដិន ថាជាបុរសដ៏អស្ចារ្យ។ គឺបានលើកឡើងក្នុងកម្មវិធីមួយជាមួយនិងសមាជិករដ្ឋាភិបាលជាច្រើនផ្សេងទៀត។នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោកបាយដិន មិនបានដឹងជាមុនពីការរៀបចំកម្មវិធីនេះឡើងនោះទេ គឺលោកបានដឹងពេលដែលលោកអូបាម៉ា បានប្រកាស ហើយលោកទទួលបានមេដាយកិត្តិយសខ្ពស់បំផុតសម្រាប់មន្ត្រីស៊ីវិលនៅអាមេរិក។
ពានរង្វាន់នេះ លោកអូបាម៉ាប្រគល់ឲ្យលោកបាយដិននៅពេលដែលលោក នឹងចាកចេញពីតំណែងនៅថ្ងៃទី២០ខែមករាខាងមុខនេះ៕