នាវាចម្បាំងអង់គ្លេសចូលតំបន់ជម្លោះសមុទ្រចិនខាងត្បូង

នាវាចម្បាំងរបស់ចក្រភពអង់គ្លេសចាកចេញពីប្រទេសអូស្ត្រាលី  ហើយចូលដល់តំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូងនៅខែក្រោយនេះ ជាផ្នែកមួយនៃការបង្ហាញពីសេរីភាពនៃការធ្វើនាវាចរណ៍លើផ្លូវទឹកសំខាន់មួយនេះ។​

នាវាចម្បាំងរបស់ចក្រភពអង់គ្លេសចាកចេញពីប្រទេសអូស្ត្រាលី  ហើយចូលដល់តំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូងនៅខែក្រោយនេះ ជាផ្នែកមួយនៃការបង្ហាញពីសេរីភាពនៃការធ្វើនាវាចរណ៍លើផ្លូវទឹកសំខាន់មួយនេះ។​

ចិនបានអះអាងថា ផ្នែកជាច្រើន រួមទាំងថ្មប៉ប្រាស់ទឹក កម្រងកោះតូចៗ នៅក្នុងសមុទ្រចិនខាងត្បូងគឺជាកម្មសិទ្ធិរបស់ខ្លួនហើយ ពេលនេះកំពុងតែមានការកសាងមូលដ្ឋានទ័ពនៅទីនោះ ដែលអាចជាការគំរាមកំហែងដល់ប្រទេសតូចផ្សេងៗទៀតដែលកំពុងមានជម្លោះនៅតំបន់នេះ។​

រដ្ឋមន្រ្តីការពារជាតិរបស់អង់គ្លេសលោក Gavin Williamson ថ្លែងថា នាវាHMS Sutherland ទៅដល់ប្រទេសអូស្ត្រាលីនៅសប្តាហ៍នេះ ហើយនឹងបន្តទៅដល់សមុទ្រចិនខាងត្បូងនៅខែក្រោយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន​AFP។​

សមុទ្រចិនខាងត្បូងមានទំហំប្រមាណ​៣លាន៥សែនគីឡូម៉ែត្រការ៉ា ចាប់ពីតំបន់ Karimata និង ជ្រលងជ្រោយMalaca។ តំបន់នេះបច្ចុប្បន្នចិនកំពុងមានជម្លោះជាមួយវៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និង តៃវ៉ាន់ជាដើម។​

 

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។