ត្រាំប្រាប់ពូទីនជាថ្មីឲ្យចូលរួមដោះស្រាយអាវុធនុយក្លេអ៊ែកូរ៉េខាងជើង​

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោកដូណាល ត្រាំ កាលពីថ្ងៃចន្ទម្សិលមិញ បានរំឭកជាថ្មីឲ្យប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ឲ្យចូលរួមបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោកដូណាល ត្រាំ កាលពីថ្ងៃចន្ទម្សិលមិញ បានរំឭកជាថ្មីឲ្យប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ឲ្យចូលរួមបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​

កាលពីខែមុន​លោក​ ដូណាល ត្រាំថ្លែងថា រុស្ស៊ីមិនបានជួយដោះស្រាយកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងដូចការសម្រេចរបស់អង្គការសហប្រជាជាតិទេ។

​ក្នុងសេចក្តីថ្លែងការណ៍របស់លោកត្រាំ កាលពីម្សិលមិញដែលអំពាវនាវឲ្យលោកពូទីនចូលរួមនោះបានថ្លែងថា វាមានសារសំខាន់ដែលមានការបញ្ជាក់ពីរុស្ស៊ីក្នុងការចូលរួមដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

នៅក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រកាលពីខែមុន​លោក ត្រាំបានចោទលោក ពូទីនថា ជាអ្នកនៅពីក្រោយជួយដល់កូរ៉េខាងជើង ប្រឆាំងទៅការសម្រេចរបស់អង្គការសហប្រជាជាតិ​ដែលបានដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង។​ទោះយ៉ាងណាទីក្រុងម៉ូស្គូបានច្រានចោល ការចោទប្រកាន់ពីសហរដ្ឋអាមេរិកនេះ។​

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។