អ្នកនាំពាក្យបដិសេធដំណឹងមរណភាព លោក សុខ​ អាន

អ្នក​នាំ​ពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បដិសេធការស្លាប់របស់ លោក សុខ អាន ដែលមានការលេចឮលើបណ្តាញសង្គម Facebook កាលពីចុងសប្តាហ៍នេះ។

ភ្លាមៗបន្ទាប់ពីមានការផ្សព្វផ្សាយដំណឹងមរណភាព លោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន បានផូសនៅលើ Facebook ផ្ទាល់ខ្លួន ដោយច្រានចោលនូវព័ត៌មាននេះ ហើយថា សមាជិកក្រុមគ្រួសាររបស់ លោក សុខ អាន បានប្រាប់ថា ជារឿងមិនពិតនោះទេ។

លោកបន្ថែមថា នេះគ្រាន់តែជាពាក្យចរចាមអារាមតាមបណ្តាញផ្សព្វផ្សាយសង្គមតែប៉ុណ្ណោះ ដែលតែងតែប្រមាថដល់អាយុជីវិតថ្នាក់ដឹកនាំកំពូលក្នុងរយៈពេលកន្លងមក។

ព័ត៌មានបន្ទាប់មកឲ្យ​ដឹង​ថា នៅ​ពេល​នេះ លោក សុខ អាន ត្រូវ​បាន​បញ្ជូន​ចេញ​ពី​មន្ទីរពេទ្យ​ប្រទេស​បារាំង ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរីវិញ។

មានចម្ងល់ជាច្រើនចំពោះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា អាយុ៦៧ ឆ្នាំរូបនេះដែលអវត្តមានមួយរយៈធំកន្លងមកនៅក្នុងការបំពេញការងារ រហូតដល់មានព័ត៌មាននេះកើតឡើង។

លោក សុខ អាន ធ្លាប់ដួលម្តងកាលពីឆ្នាំ២០១២ នៅពេលចូលរួមគោរពវិញ្ញាណខន្ធសម្តេច ព្រះនរោត្តម សីហុន ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ