ធ្លាក់យន្តហោះនៅនេប៉ាល់ពេលចុះចតស្លាប់មនុស្ស៤៩នាក់

យន្តហោះមួយគ្រឿងផ្ទុកមនុស្ស៧១នាក់ទាំងអ្នកដំណើរ និងអ្នកធ្វើការនៅលើនោះ បានធ្លាក់ពេលរៀបចុះចតនៅព្រលានយន្តហោះនៅរដ្ឋធានីកាតាម៉ាន់ឌូ (Kathmandu) នៅថ្ងៃម្សិលមិញ បណ្តាលឲ្យមានអ្នកស្លាប់៤៩នាក់។​

យន្តហោះមួយគ្រឿងផ្ទុកមនុស្ស៧១នាក់ទាំងអ្នកដំណើរ និងអ្នកធ្វើការនៅលើនោះ បានធ្លាក់ពេលរៀបចុះចតនៅព្រលានយន្តហោះនៅរដ្ឋធានីកាតាម៉ាន់ឌូ (Kathmandu) នៅថ្ងៃម្សិលមិញ បណ្តាលឲ្យមានអ្នកស្លាប់៤៩នាក់។​

ក្រុមអ្នកជួយសង្គ្រោះមានការសហការរវាងសហរដ្ឋអាមេរិក និង បង់ក្លាដេសក្នុងការជួយរកសាកសពក្រោយពេលធ្លាក់ផ្ទុះនេះ។ នេះបើតាមសារព័ត៌មាន BBC​។

ក្រុមហ៊ុន​ដឹកអ្នកដំណើរបានលើកឡើងថា បញ្ហានេះដោយសារអាកាសធាតុ ប៉ុន្តែខាងព្រលានយន្តហោះលើកឡើងថា ការធ្លាក់នេះដោយសារតែការចុះចតត្រង់ខុសបច្ចេកទេស។​

ជើងហោះហើរ BS211 បានធ្លាក់ពេលរៀបចំចុះចតកាលពីរសៀលថ្ងៃចន្ទម្សិលមិញ។​​

បញ្ហាការធ្លាក់យន្តហោះនេះ នៅតែមិនទាន់មានព័ត៌មានច្បាស់ការដើម្បីបញ្ជាក់នៅឡើយទេ។ នាយករដ្ឋមន្ត្រីនេប៉ាល់លោក KP Sharma Oli សន្យាស៊ើបអង្កេតរកការពិតឲ្យបានឆាប់បំផុត។​

ទោះយ៉ាងណាយោងតាមការសន្ទនារវាងអ្នកបើកយន្តហោះ និងអ្នកគ្រប់គ្រងផ្លូវអាកាសប៉ុន្មាននាទីមុនធ្លាក់ ហើយត្រូវសារព័ត៌មាន ​BBC យកមកចុះផ្សាយនោះគឺ ពួកគេជជែកគ្នាពីការភាន់ច្រឡំ ពីចំណុចដែលត្រូវចុះចតនៅលើដី៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។