នគរបាលម្នាក់នៅសៀមរាបត្រូវចាប់ខ្លួនករណីបាញ់កាំភ្លើងពេលស្រវឹង

(បូ សាវី)

មន្ត្រីនគរបាលចរាចរណ៍ម្នាក់ ត្រូវបានឃាត់ខ្លួនករណីប្រើអាវុធខ្លីបាញ់ឡើងចំនួន៥គ្រាប់ជាបន្ដ​បន្ទា​ប់ នៅក្នុងក្រុងសៀម​រាប កាលពីកណ្ដាលយប់ថ្ងៃទី១១ខែមីនា ឆ្នាំ២០១៨ ​ខណៈដែលខ្លួន​ផឹកស្រាស្រវឹងជោគជាំ។

មន្ត្រីនគរបាលចរាចរណ៍ម្នាក់ ត្រូវបានឃាត់ខ្លួនករណីប្រើអាវុធខ្លីបាញ់ឡើងចំនួន៥គ្រាប់ជាបន្ដ​បន្ទា​ប់ នៅក្នុងក្រុងសៀម​រាប កាលពីកណ្ដាលយប់ថ្ងៃទី១១ខែមីនា ឆ្នាំ២០១៨ ​ខណៈដែលខ្លួន​ផឹកស្រាស្រវឹងជោគជាំ។

សាក្សីនៅកន្លែងកើតហេតុ​បានអោយដឹងថា ការផ្ទុះអាវុធនេះ មានពីចំណុច គឺទី១ស្ថិតនៅក្នុងផ្សារកុងតឺន័រ សង្កាត់ស្វាយដង្គំចំនួន២គ្រាប់ និងចំនួន៣គ្រាប់ទៀត បានបាញ់នៅសង្កាត់គោកចក ក្នុងក្រុងសៀមរាប។ សាក្សីបន្ដថា ការផ្ទុះអាវុធនេះដោយ​សារស្រវឹងស្រា និងមានទំនាស់ ជាមួយអាជីវករនៅរផ្សារកុងតឺន័រនោះ។

ស្នងការនគរបាល ខេត្តសៀមរាប លោក ទិត្យ ណារ៉ុង ឲ្យដឹងថា មន្ត្រីនគរបាលរូបនោះ ជាមន្ដ្រីផ្នែកចរាចណ៍ ហើយមន្ដ្រីជំនាញបានឃាត់ខ្លួន និងកំពុងសួរនាំ។ លោកស្នងការ បន្ដថា បើសិនរកឃើញប្រើអាវុធខុសច្បាប់និងធ្វើដាក់ពិន័យតាមផ្លូវច្បាប់៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។