ក្រុមហ៊ុនរបស់សិង្ហបុរីពីរលួចនាំទំនិញខុសច្បាប់ទៅកូរ៉េខាងជើង

របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ក្រុមហ៊ុនចំនួនពីររបស់សិង្ហបុរីបានលួចលាក់នាំទំនិញទំនើបៗចូលទៅលក់ឲ្យប្រទេសកូរ៉េខាងជើង ផ្ទុយពីការប្រកាសដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។​

តាមឯកសារស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ​ដែលលេចធ្លាយហើយ ត្រូវបានសារព័ត៌មាន​ BBC យកទៅចុះផ្សាយគឺបង្ហាញថា ក្រុមហ៊ុនទាំងពីរនោះរួមមាន​ OCN និង T Specialist។ ក្រុមទាំងពីរជាក្រុមហ៊ុន​បុត្រសម្ព័ន្ធនឹងគ្នា ហើយមានម្ចាស់តែមួយ។​

ឯកសារដែលលេចធ្លាយនោះបានចោទប្រកាន់ក្រុមហ៊ុនទាំងពីរនោះថា បានលួចយកទំនិញទំនើបៗទៅកូរ៉េខាងជើង ដែលទំនិញទាំងនោះរួមមានទាំងស្រាផងដែរ។​ របាយការណ៍បានបង្ហាញសកម្មភាពចាប់តាំងពីខែកក្កដាឆ្នាំ២០១៧មក។​

អង្គការសហប្រជាជាតិបានប្រកាសដាក់ទណ្ឌកម្មបន្តបន្ទាប់លើកូរ៉េខាងជើង ដោយសារតែប្រទេសនេះបានសាកល្បកម្មវិធីអាវុធនុយក្លេអ៊ែដែលរងការចោទថា កំពុងបំផ្លាញដល់សន្តិសុខក្នុងតំបន់និងពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ