លោកនាយករដ្ឋមន្ត្រីចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវនៅចិន​២ថ្ងៃ

លោកហ៊ុន​ សែន​ កាលពីពេលកន្លងទៅ​​(រូបភាពពី​ហ្វេស​ប៊ុក​លោក​ហ៊ុន​ សែន​)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដឹកនាំគណៈប្រតិភូរបស់កម្ពុជា ទៅចូលរួមវេទិកា ខ្សែក្រវ៉ាត់ និង ផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ​ រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ខែ ឧសភានៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិន។​​តាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឲ្យដឹងថា លោក បានចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី១៣ខែឧសភានេះ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដឹកនាំគណៈប្រតិភូរបស់កម្ពុជា ទៅចូលរួមវេទិកា ខ្សែក្រវ៉ាត់ និង ផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ​ រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ខែ ឧសភានៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិន។​

តាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឲ្យដឹងថា លោក បានចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី១៣ខែឧសភានេះ។​

ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងចូលរួមប្រជុំតុមូលជាមួយប្រមុខរដ្ឋាភិបាលដទៃទៀត ដែលមានការចូលរួមពីប្រធានាធិបតីចិនលោកស៊ី ជីន ពីងផងដែរ។​ ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រី នឹងមានគម្រោងជួបជាទ្វេរភាគីជាមួយប្រមុខរដ្ឋាភិបាលមួយចំនួន​ទៀត។

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។