គ.ជ.ប នឹងរាប់សន្លឹកឆ្នោតឡើងវិញនៅការិយាល័យ៩ទៀតក្នុងខេត្តបាត់ដំបង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថានឹងរាប់​សន្លឹ​កឆ្នោ​​តឡើងវិញ នៅថ្ងៃស្អែកនេះ នៅកា​រិយា​​​ល័​យចំនួន៩ក្នុងឃុំបឹងប្រាំ ខេត្តបាត់ដំបង តាមបណ្តឹង​របស់​គណ​បក្សសង្រ្គោះជាតិ។

តាមលទ្ធផលបឋម បង្ហាញថា ក្នុងឃុំបឹងប្រាំ ខេត្តបាត់ដំបង គឺគណបក្សសង្រ្គោះជាតិ ទទួលបាន៦០៨សំឡេង ខណៈគណបក្សប្រជាជនទទួលបាន៦៣១សំឡេង។

លោក ហ៊ីង ធីឬទ្ធិ សមាជិក គជប បានសរសេរលើហ្វេសប៊ុករបស់លោកថា នៅឃុំ បឹងប្រាំ ខេត្តបាត់ដំបង គឺសន្លឹកឆ្នោតមិនបានការមានរហូតដល់៣០១សន្លឹក ខណៈសន្លឹកឆ្នោតក្នុងធុងសរុបមាន ១៥៤០ សន្លឹក ។ លោកថា ការរាប់សន្លឹកឆ្នោតឡើងវិញ របស់ គជប ចាប់ពីថ្ងៃចន្ទមកគឺ បណ្តឹង៩០%កើតឡើងពីបញ្ហា​សន្លឹកឆ្នោតមិនបានការនេះឯង។

លោកថា​ នៅតាមជនបទកំរិត​យល់ដឹងរបស់ប្រជាជនមានការយល់ដឹងទាបណាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ