កម្ពុជា​នឹង​រៀប​ចំការ​តាំង​ពិព័រណ៍កិច្ច​សហ​ប្រតិបត្តិ​ការ​យោធាកម្ពុជា ចិននៅ​សប្តាហ៍​ក្រោយ

ឧត្ដម​សេនីយ៍​ឯក​ ZHOU SONGHE មេបញ្ជាការ​រង​ កងទ័ព​ជើងគោក​ នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ ចូល​ជួប​សម្ដែង​ការ​គួរសម​ នៅបន្ទប់​សវនាការ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​ រសៀលថ្ងៃទី​ ២៨​ មីនា​ ឆ្នាំ​ ២០១៨​ (រូបភាព៖ General TEA Banh)

រដ្ឋាភិបាល​កម្ពុជា​នឹង​រៀប​ចំការ​តាំង​ពិព័រណ៍កិច្ច​សហ​ប្រតិបត្តិ​ការ​យោធា​កម្ពុជា ចិន នៅ​សប្តាហ៍​ក្រោយ​ដើម្បី​អប​អរ​ខួប​លើ​ក​ទី​៦០ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ប្រទេស​ទាំង​ពីរ។

ក្នុងសេចក្តី​ប្រកាស​ថ្ងៃ​ទី​៨ មិថុនា ក្រសួង​ការពារ​ជាតិឲ្យ​ដឹងថា ដោយ​មាន​កិច្ច​សហប្រតិបត្តិ​ការជា​មួយ​ក្រសួង​ការពារជាតិ​ចិន  ​ការ​តាំង​ពិព័រ​ណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៤ មិថុនា​ខាង​មុខ ព្រម​ទាំង​បង្ហាញ​នូវសមិទ្ធផល​កិច្ច​សហប្រតិ​បត្តិ​ការ​រវាង​កង​ទ័ពទាំង​ពីរ​រយៈពេល​៥​ឆ្នាំ ពី​២០១៣ ដល់២០១៨ផង​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​លោក ឈុំ សុជាតិ មានប្រសាសន៍​ថា ការតាំង​ពិព័រណ៌នោះ​ក៏​មាន​ការ​តាំង​បង្ហាញ​អាវុធ​យុទ្ធភ័ណ្ឌ​សង្គ្រាម​ផង​ដែរ តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ ដោយ​ថា​កំពុងធ្វើ​ការ​លើ​រឿង​នេះ។

ឥឡូវ​កំពុង​ធ្វើ​ការ​លើ​រឿងហ្នឹង​ដែរដល់ពេល​បរិច្ឆេទ​អី​ត្រឹម​ត្រូវ​បង​ហ្នឹង​ឲ្យ​ដឹង ឮថា​មាន​រដ្ឋ​មន្ត្រី​គេ(ចិន)​មក​ដែរ បើ​តាម​សម្តេច​ពិជ័យ​សេនា​លោក​បាន​ប្រកាស

អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​លោក ឈុំ សុជាតិ

ទំនាក់​ទំនងសម័យ​ទំនើបរវាង​ កម្ពុជា ​ចិន បាន​ចាប់​ផ្តើមនៅថ្ងៃ​ទី​១៩ កក្កដា ​ឆ្នាំ​១៩៥៨ បន្ទាប់ពី​​កម្ពុជា​បានទទួល​ស្គាល់​សាធារណរដ្ឋ​ប្រជា​មានិតចិនជាប្រទេស​ស្រប​ច្បាប់ និង​បាន​បដិសេធ​ឯក​រាជ្យ​ភាព​របស់​តៃ​វ៉ាន់។

ទំនាក់​ទំនង​កម្ពុជា ​ចិន​ ត្រូវ​បាន​អ្នក​ប្រវត្តិ​សាស្ត្រ​សង្កេត​ឃើញ​ថា​មាន​ទាំង​ល្អ​ទាំង​អាក្រក់ ដែល​អ្នក​នយោបាយកម្ពុជា​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ