ក្រសួងថា កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយទូទៅនៅសប្ដាហ៍ក្រោយ

រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម  អំពាវនាវ​ទៅ​ពលរដ្ឋ​ឲ្យបង្កើនការប្រុងប្រយ័ត្ន​ចំពោះ​អាកាសធាតុ ដោយថា ចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍​ក្រោយ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស។

ក្រសួងធនធានទឹក និងឧតុនិយម  អំពាវនាវ​ទៅ​ពលរដ្ឋ​ឲ្យបង្កើនការប្រុងប្រយ័ត្ន​ចំពោះ​អាកាសធាតុ ដោយថា ចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍​ក្រោយ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស។

ក្នុង​សេចក្តីជូនដំណឹងចុះថ្ងៃទី ១២ ខែសីហា ក្រសួងបាន​ឲ្យដឹងថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៨ ខែសីហា ភ្លៀងនឹងធ្លាក់រាយប៉ាយស្ទើរពេញមួយសប្តាហ៍ ពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ។

ក្រសួងបញ្ជាក់ថា ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​បែបនេះ បណ្ដាល​មកពីកម្ពុជាទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប ដែលកើតឡើងនៅអាងទន្លេមេគង្គលើ។​

ក្រសួង​បន្ថែមទៀតថា ចាប់ពីពាក់កណ្តាលខែសីហានេះទៅ កម្ពុជានឹងមាន​ភ្លៀងធ្លាក់ធម្មតាឡើងវិញ បន្ទាប់ពីកូនរដូវប្រាំងបានកន្លងផុតទៅ។

ក្រសួងធនធានទឹក និងឧតុនិយម បាន​ប្រកាសប្រាប់​ប្រជាពលរដ្ឋដែលរស់ជិតមាត់ទន្លេ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

ម៉ាប់ ស៊ុយ

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។