រដ្ឋាភិបាលឲ្យអាជ្ញាធរថ្នាក់ក្រោម គ្រោងថវិកា ដើម្បីសាងសងនិងជួសជុលកន្លែងធ្វើការថ្មី

ក្រសួងមហាផ្ទៃ ប្រកាសឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រោងថវិកាប្រចាំឆ្នាំ ជួលទីកន្លែងបំពេញការងារបណ្តោះអាសន្នដោយថា ដើម្បីធ្វើការសាងសងនិងជួសជុលកែលំអរកន្លែងចាស់ឡើងវិញ។

ក្នុងលិខិតចុះថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច បានណែនាំដល់ឃុំ សង្កាត់ទាំងអស់ដែលពុំទាន់មានអាគារសាលាឃុំ សង្កាត់ សម្រាប់ធ្វើការងារ និងអាគារសាលាឃុំសង្កាត់ចាស់ទ្រុឌទ្រោម ត្រូវធ្វើគម្រោងស្នើសុំថវិកាពីរដ្ឋាភិបាល ដើម្បីយកថវិកានោះមកជួលកន្លែងធ្វើការបណ្តោះអាសន្ន និងសម្រាប់សាងសង់ ឬជួលជុលសាលាឃុំសង្កាត់នោះឡើងវិញ។

ក្នុងលិខិតដដែល ក្រសួងបញ្ជាក់ថា រាល់ការសាងសង់ ការជួសជួល និងការកែលម្អរអគារសាលាឃុំ សង្កាត់ទាំងនោះ ទោះប្រើថវិការបស់សប្បុរសជន ឬថវិកាជាតិក្តី ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវប្រជុំពិភាក្សាគ្នា ហើយថា ដីធ្លីដែលរដ្ឋបាល ឃុំ សង្កាត់ សាងសង់អាគារនោះ ត្រូវមានប្លង់របស់ឃុំ សង្កាត់ និងស្រប់តាមស្តងដារដែលក្រសួងមហាផ្ទៃកំណត់។ ជាមួយគ្នានោះដែរ រាល់ការសាងសង ត្រូវសុំការអនុញ្ញាតជាមុនពីរដ្ឋបាលរាជធានី ខេត្ត។

គួររំលឹកថា ​ក្រោយការឡើងកាន់តំណែងជាមេឃុំ ចៅសង្កាត់ របស់គណបក្ស​សង្គ្រោះជាតិ ដែលឈ្នះបានអាសនៈជិត៥០០នោះ គណបក្សនេះ អះអាងថា ឃុំសង្កាត់មួយចំនួន មិនមានកន្លែងសម្រាប់ធ្វើការនោះទេ ដោយ មេឃុំចៅសង្កាត់ខ្លះធ្វើការតាមផ្ទះជួល និងខ្លះទៀត ធ្វើការងារក្រោមដើមឈើជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ