កូរ៉េខាងត្បូងរកឃើញសារធាតុគីមី​លើការសាកល្បងអាវុធនុយក្លេអ៊ែ​របស់កូរ៉េខាងជើង​

កូរ៉េខាងត្បូងអះអាងនៅថ្ងៃពុធនេះថា ពួកគេបានរកឃើញសារធាតុ​ឧស្ម័នវិទ្យុសកម្ម នៃការសាកល្បងអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងនៅដើមខែកញ្ញាកន្លងទៅនេះ ប៉ុន្តែមិនអាចបញ្ហាក់បានថា តើនោះជាប្រភេទគ្រាប់បំផ្ទុះអ៊ីដ្រូហ្សែនឬ យ៉ាងណានោះទេ។​

កូរ៉េខាងជើងបានសាកល្បងអាវុធមីស៊ីលទី៦របស់ខ្លួន​កាលពីថ្ងៃទី៣ខែកញ្ញា ហើយត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​បានសម្រេចជាឯកឆន្ទ ក្នុងការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសនេះ ដោយហាមមិនឲ្យប្រទេសនេះនាំចេញសម្លៀកបំពាក់ និងធ្យូងថ្មនោះទេ។ ​នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ក្រុមជំនាញខាងសុវត្ថិភាពនុយក្លេអ៊ែ និង​សន្តិសុខជាតិ បានថ្លែងថា ពួកគេរកឃើញថា សារធាតុគីមី​គ្រោះថ្នាក់មួយប្រភេទមាននៅក្នុងអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង​ដែលបានបាញ់សាកល្បងកាលពីសប្តាហ៍មុននេះ ប៉ុន្តែពួកគេមិនទាន់បានសិក្សាលម្អិត ដើម្បីឈានដល់ការវាយតម្លៃជារួមនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ